Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះចែកវ៉ាក់សាំង ជូនដល់កសិករ​ចិញ្ចឹម​សត្វ​គោក្របី ​សម្រាប់​បន្ត​ការ​ព្យាបាល​ ក្នុងស្រុក​សំឡូត

បានផុស

នៅ

ការរីករាលនៃជំងឺដុំពកលើសត្វគោ-ក្របី ក្នុងខេត្តបាត់ដំបង បានកើតឡើងស្ទើរទូទាំងស្រុក ខណៈបច្ចុប្បន្នមន្ត្រីនៃមន្ទីរជំនាញ កំពុងខិតខំបំពេញភារកិច្ចចុះព្យាបាល ដើម្បីជួយដល់កសិករចិញ្ចឹមសត្វគោក្របីគ្រប​បណ្តាស្រុក ដែល​កំពុង​ប្រឈម​ជា​សេស​ក្នុងស្រុក​សំឡូត​ ដែល​កំពុង​ផ្ទុះ ​ក្នុង​ការ​ឆ្លង​រីក​រាលដាល​លើ​សត្វ​គោក្របី​ច្រើនជាង​ បណ្តា​ស្រុក​ក្នុង​ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ឈឹម​ វិ​ច្ឆ​រ៉ា​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​បា​នឱ្យដឹងថា ​ករណី​ជំងឺ​ដុំ​ពក​លើស​ត្វ​គោក្របី​ ដែល​កំពុង​រាតត្បាត​នេះ​ នៅ​ថ្ងៃទី​៣​ ខែកញ្ញា ​ឆ្នាំ​២០២១ ​លោក​បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​ជំនាញ​ផលិតកម្ម​ និង​បសុព្យាបាល ​ដោយមាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ស្រុក​សំឡូត​ការិយាល័យ​កសិកម្ម​ធន​ធាន​ធម្មជាតិ ​និង​បរិស្ថាន​ស្រុក​ពេទ្យសត្វ​ភូមិ​ ក្នុងស្រុក​សំឡូត​ បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​លើស្បែក​គោ​.​ក្របី​ និង​ធ្វើការ​បែងចែក​សម្ភារៈ​បរិក្ខារ​បសុពេទ្យ​ថ្នាំ​ព្យាបាល​វ៉ាក់សាំង ​ជូន​ដល់​បងប្អូន​កសិករ​ចិញ្ចឹម​គោក្របី​ សម្រាប់​យក​ទៅ​ចាក់​និង​ព្យាបាល​ក្នុងស្រុក​ផង​ដែរ​។

​លោក​បានបញ្ជាក់​ឱ្យដឹង​បន្តថា ចាប់ពី​ចុងខែ​ឧសភា​ឆ្នាំ​២០២១ ​ខេត្តបាត់ដំបង​ មានការ​ផ្ទុះ​ជំងឺ​ដុំ​ពក​លើ​ស្បែក​គោ​.​ក្របី​ ចេញពី​តំបន់​ក្នុង​ស្រុក​មួយ​ចំនួន​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ទើប​បង្កឱ្យមាន​ការឆ្លង​រីក​រាលដាល​ស្ទើ​ទូទាំង​ស្រុក​តែម្តង​។ លោក​បន្តថា បច្ចុប្បន្ន​សត្វ​គោក្របី​ ដែល​បាន​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​៣,៣៦២​ក្បាល​ និង​ងាប់​ចំនួន​២៨​ក្បាល​(​កូន​គោ​)​។ ​បើ​យោង​តាម​ស្ថិតិ​របស់​មន្ទីរ​កសិក​ម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​បាន​បង្ហាញ​ថា ​គោក្របី​គិត​ត្រឹម​ឆមាស​ទី​១ ​ឆ្នាំ​២០២១​ខេត្តបាត់ដំបង ​មាន​គោ​.​ក្របី​សរុប​ជាង​១៨​ម៉ឺន​ក្បាល​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម