ព័ត៌មានជាតិ
អាជ្ញាធរចុះពិនិត្យទីតាំងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច ឧទ្យានជាតិភ្នំគូលែន
ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យទីតាំងជាក់ស្តែង លើករណីស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។
ការចុះទៅពិនិត្យទីតាំងគម្រោងអភិវឌ្ឍ មានការចូលរួមពីលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន អភិបាលស្រុកស្វាយលេី និងស្រុកសូទ្រនិគម តំណាងអាជ្ញាធរជាតិអប្សរា លោកប្រធានមន្ទីខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កាលពីថ្ងៃទី០២ ខែ កញ្ញា ២០២១នេះ។
គម្រោងស្នើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលេីសពី ១០ហិកតា ក្នុងមួយគម្រោង) សរុបចំនួន ០៥គម្រោង ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជាលទ្ធផល ក្រុមការងារគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលេី ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លេីបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នេីសុំការពិនិត្យសម្រេចពីលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត