ព័ត៌មានជាតិ
ទឹកកំពុងហក់ឡើង អភិបាលក្រុងប៉ោយប៉ែតប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឱ្យពលរដ្ឋ ដែលរស់នៅប្របមាត់អូរព្រំដែនឱ្យមានការប្រុងប្រយ័ត្ន ខណៈស្ថានភាពទឹកកំពុងហក់ឡើងខ្លាំង។

លោកអភិបាលក្រុងបានដឹកនាំក្រុមការងារបានចុះពិនិត្យស្ថានភាពទឹក ដែលកំពុងហក់ឡើងខ្លាំងនៅចំណុចសំណង់ទ្វារទឹកកម្ពុជា-ចិន និងបានធ្វើការកាយផ្តាច់ផ្លូវដើម្បីរំដោះទឹកដែលកំពុងជន់លិចទីតាំងវត្តអារាម លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានអំពាវនាវកាលពីម្សិលមិញដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសុខសាន្ត តាមបណ្តោយប្របអូរព្រំដែន និងតំបន់ទំនាប សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានស្ថានភាពទឹកឱ្យបានជាប់ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះក្មេងៗ ត្រូវពិនិត្យតាមជុំវិញផ្ទះចំពោះសត្វអសិរពិសជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី