ព័ត៌មានជាតិ
ស្រវឹងស្រា រអិលជើងធ្លាក់ក្នុងស្រះទឹក អ្នកជិតខាងស្រែកឆោឡោឲ្យគេជួយ
ក្រុងប៉ោយប៉ែត៖ ស្ត្រីម្នាក់បម្រើការងារក្នុងភោជនីយដ្ឋានយីហោឈ្មោះ ស្រះជួបជុំ បានរអិលជើងធ្លាក់ចូលក្នុងស្រះខាងលើហើយមានអការរាក់ស្រវឹងស្រាជោកជាំខ្លួនទៀតផង តែសំណាងល្អបានបុគ្គលិកនិងអ្នកក្បែរកន្លែងកើតហេតុជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ និង ១០ នាទីយប់ ក្នុងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចស្រះទឹកខាងលើ ស្ថិតនៅក្នុងភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះស្រីម៉ៅ អាយុ២២ ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារក្នុងហាងស្រះជួបជុំ បានផឹកស្រាច្រើនពេក ហើយក៏បានដើរក្បែរស្រះរួចអង្គុយនៅមាត់ស្រះ មិនដឹងជាយ៉ាងណាបានជារអិលជើងធ្លាក់ចូលក្នុងស្រះទឹក ដែលមានជម្រៅ ៧ ម៉ែត្រឯណោះ។ ប៉ុន្តែសំណាងល្អមានអ្នកក្បែរជនរងគ្រោះស្រែកហៅគេឯងឲ្យមកជួយស្រង់មកលើគោកវិញ។ ក្រោយពីមានការជួយសង្គ្រោះរួចមក ជនរងគ្រោះបានរួចផុតពីការលង់ទឹកស្លាប់៕
អត្ថបទ៖ ពៅរី
-
ចរាចរណ៍២២ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)