Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន បន្តផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តផ្ដល់នូវអំណោយសប្បុរសធម៌ដល់គ្រួសារប្រជាពលរដ្ឋ ដែល​ទើប​សម្រាល​បានកូន​ភ្លោះ​បីនាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដ៏​ថ្លៃថ្លា​នោះ ​ត្រូវបាន​ឯកឧត្តម គុជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​លោកជំទាវ បាន​នាំយកទៅ​ប្រគល់ជូន​ដល់​លំនៅឋាន​កូនភ្លោះ​ទាំងបី​(​ប្រុស​ទាំង​៣) នៅ​ព្រឹក​ថ្ងៃទី​០៤​ខែកញ្ញា ឆ្នាំ​២០២១ ដែល​ស្ថិត​ក្នុងភូមិ​គោកធ្លក​ទទឹង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សូរ ប្លា​តុង​អភិបាលស្រុក​ប្រាសាទបាគង អញ្ជើញ​ចូលរួម​ផងដែរ ។

​កូន​ទាំង​០៣​នាក់​នេះ បាន​សម្រាល​កាលពី​ថ្ងៃទី​២​ដែល​កើត​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​ដោយមាន​ឪពុក ឈ្មោះ ចិន ទ្រា អាយុ​៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ សុខ សៅ អាយុ​៣៣​ឆ្នាំ។​ អំណោយ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ឧបត្ថម្ភ​ដល់​កូនភ្លោះ​៣​នាក់​នាពេលនោះ​ រួមមាន​អង្ករ​ចំនួន​៥០​គីឡូក្រាម, ទឹកដោះគោ​០២​កេស, ស្ករស​០៥​គីឡូ​ក្រោម, ក្រមា​០២, សារុង​០២ និង​ថវិកា​ចំនួន​៥​លាន​រៀល។

ឯកឧត្តម គុជ លី​ណា​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បានកូន​ភ្លោះ​៣ មិនតែប៉ុណ្ណោះ សម្តេច​បានចាត់ទុក​កូ​ន​ភ្លោះ​៣​នេះ ជា​ចៅ​សម្តេច​ថែមទៀត​ផង​។ ​ឯកឧត្តម បន្តទៀតថា ជំនួយ​ឧបត្ថម្ភ​ទាំងអស់នេះ គឺជា​អំណោយទាន​ដែល​បានកើត​ចេញពី​ទឹកចិត្ត​ជ្រះថ្លា ប្រកបដោយ​ការគិត​គួរ​ខ្ពស់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឈ្វេងយល់​ពី​ការលំបាក​ពិតប្រាកដ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រសូត​ទារក​ភ្លោះ​បី​ពិតប្រាកដ​។ ​ឯកឧត្តម បានបញ្ជាក់​ទៀតថា ការយក​អំណោយ មក​ផ្តល់ជូន​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង​៣​នាពេលនេះ គឺ​សម្តេច​មិនបាន​ប្រកាន់ពូជសាសន៍​នោះទេ ហើយក៏​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដែរ ឲ្យ​តែ​បងប្អូន ប្រសូត​បាន កូនភ្លោះ​៣ គឺកូន​ទាំងនោះ​ជា​ចៅៗ​របស់​សម្តេច​ទាំងពីរ ហើយនឹង​ទទួលបាន​អំណោយ​ដូចៗ​គ្នា​ផងដែរ​។

​ឯកឧត្តម គុជ លី​ណា ក៏​បានធ្វើការ​ក្រើនរំលឹក​ដល់​ក្រុមគ្រួសារ​កូនភ្លោះ​បីនាក់​ ត្រូវ​ចូលរួម​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​នេះ គឺ​យើងទាំងអស់គ្នា​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ និង​៣​ការពារ របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បានជា​ប្រចាំ។​ ក្នុងនោះ​ផង​ដែរ ក្រុមគ្រួសារ​កូនភ្លោះ​បីនាក់ ក៏​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់ ពិសេស​ចំពោះ​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក គឺ​តែងតែមាន​វត្តមាន​សម្តេច​ទាំង​ទ្វេ​ចុះជួយ​អន្តរាគមន៍​គ្រប់ពេលវេលា​ផងដែរ៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម