ព័ត៌មានជាតិ
លោកចម ប្រសិទ្ធ៖ មន្ត្រីទើបទទួលតំណែងថ្មី គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្នាមានភារកិច្ចធ្វើការបម្រើជាតិ មាតុភូមិ ដោយភាពស្មោះត្រង់
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងនូវការណែនាំ ជាឱឡារិកថា មុខតំណែងតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យយើងនេះ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្នាមានភារកិច្ចធ្វើការបម្រើជាតិ មាតុភូមិ ដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-01_11-49-04-2.jpg)
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ តែងតាំងមុខតំណែង រដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះ នៅទីស្ដីក្រសួងសរុបចំនួន០៨រូប ដែលកម្មវិធីនេះ ត្រូវបាន ប្រារព្វធ្វើនៅទីស្តីការក្រសួង និងតាមប្រព័ន្ធអនឡាញ ដើម្បីអនុវត្តតាមវិធានសុខាភិបាល។
មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានរំលឹក និងទាញអារម្មណ៍ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានបំបែកចេញពីអតីតក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងតមកទៀតក្រសួង ក៏ត្រូវប្តូរឈ្មោះជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយត្រូវបន្ថែម មុខងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិសាលភាពធំធេង។ ដូច្នេះតាំងពីដើមរៀងមក គឺយើងបានខិតខំប្រឹងប្រែងជម្នះការលំបាករាប់មិនអស់ រហូតយើងមានថ្ងៃនេះ ដែល យើងអាចចាត់ទុកថា យើងកសាងបាននូវសមិទ្ធផល និងធនធានមនុស្សប្រកបដោយសក្ដានុពល ហើយកំពុងត្រៀមជម្នះនូវបញ្ហាជាច្រើនទៀត ដើម្បីឆ្លើយតប និងគុណបំណាច់ក៏ដូចជាទំនុកចិត្ត ដែលរាជរដ្ឋាភិបាលបានផ្តល់មកយើងទាំងអស់គ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-04_14-54-23-1-1024x682.jpg)
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ថា អ្នកដែលត្រូវទទួលបានការតែងតាំងពិតណាស់ មិនអាចបំភ្លេចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រីឡើយ ពីព្រោះរាល់សំណើតែងតាំងដែលខ្ញុំស្នើឡើងជូនសម្តេច គឺសម្តេចតេជោនាយករដ្ឋមន្ត្រី មិនដែលបដិសេធម្តងណាឡើយ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលយើង ដែលមានចក្ខុវិស័យវែងឆ្ងាយ មុតស្រួច ក្នុងការប្រមូលធនធានចំណេះដឹងនៃបញ្ញវន្តខ្មែរ មកចូលរួមអភិវឌ្ឍប្រទេសជាតិ ទាំងអស់គ្នា។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការផ្ទេរ និងតែងតាំង មុខតំណែង ជារដ្ឋលេខាធិការចំនួន២រូបខាងលើ គឺជាតម្រូវការចាំបាច់មួយពីព្រោះឯកឧត្តម កាន ច័ន្ទ មេត្តា គាត់មានជំនាញនិងបទពិសោធន៍ លើវិស័យវិទ្យាសាស្ត្រ ដែលអាចមកជួយក្រសួងរបស់យើង បានរួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំដទៃទៀត។ ចំណែកលោក ស៊ឹម ស៊ីថា គាត់មានជំនាញផ្នែកវិស័យទឹកស្អាត ដែលជាការងារដ៏សំខាន់របស់ក្រសួងទាំងពេលបច្ចុប្បន្ន និងអនាគត។ ចំពោះការតែងតាំងមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន០៦រូបទៀត លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការតែងតាំង នេះ មិនមានការសូក ប៉ាន់ ឬអន្តរាគមន៍ណាមួយទេ និងសូមបញ្ជាក់ថា មន្ត្រី ខ្លះ មិនទាំងដឹងខ្លួនពីការតែងតាំងនេះផង ។ ការតែងតាំងនេះ គឺផ្អែកលើសមិទ្ធផលការងារ អត្តចរិត ចំណេះជំនាញ និងបទពិសោធន៍ការងាររបស់បុគ្គលម្នាក់ៗសុទ្ធសាធ ហើយ៨០% គឺយើងផ្អែកទៅលើការបោះឆ្នោត ស្ទង់មតិភ្នែកមហាជន ដែលក្រសួងបានធ្វក្នុងមួយឆ្នាំ២ដងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-01_11-49-03.jpg)
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សូមណែនាំជាឱឡារិកថា មុខតំណែងតួនាទី ភារកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យយើងនេះ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្នាមានភារកិច្ចធ្វើការបម្រើជាតិ មាតុភូមិ ដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព។ ក្នុងនោះ បើបានទទួលតំណែងក្នុងមុខនាទីក្នុងការសម្រេចចិត្តមួយហើយ ត្រូវសម្លឹងមើលកូនចៅថ្នាក់ក្រោម តើនរណាសកម្ម? និងនរណា ខ្ជិលច្រអូស អសកម្ម? ដើម្បីយើងមានវិធានការជាក់ស្តែង លើកទឹកចិត្ត និងផ្តល់តួនាទីបន្ថែមជាដើម។ ជាពិសេស ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ ដាច់ខាតមិនត្រូវផ្តេកផ្តួលតាមសភាពការណ៍នេះឡើយ ដូចជាទុកឯកសារគរចោល និងព្រងើយកន្តើយការងារសំខាន់ៗជាច្រើនទៀត ពីព្រោះប្រទេសជាតិក្នុងដំណាក់កាលនេះ ត្រូវការភាពផុលផុសទាំងអស់គ្នា ដោយយើងត្រូវមើលគំរូវីរភាពដ៏អស្ចារ្យ និងថ្លៃថ្លារបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលសម្តេចបានខិតខំទាំងយប់ទាំងថ្ងៃ មិនខ្លាចនឿយហត់ ក្នុងមួយជីវិតរបស់សម្តេច ដើម្បីបុព្វហេតុជាតិ មាតុភូមិ ភាពរស់រាន និងការអភិវឌ្ឍន៍ប្រទេសជាតិឥតឈប់ឈរ ដូចឃើញស្រាប់បច្ចុប្បន្ននេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-01_11-49-04.jpg)
សូមបញ្ជាក់ថា តាមការអានព្រះរាជក្រឹត្យ និងអនុក្រឹត្យតែងតាំងដោយ លោកជួរ ជេតទីវន្ត ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ គឺត្រូវបានផ្ទេរនិងតែងតាំង ១-លោក កាន ច័ន្ទ មេត្តាពីរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មកជា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ២-តែងតាំងមុខ តំណែង លោកស៊ឹម ស៊ីថា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៣-តែងតាំង លោកស្រី ប៉េង ដាវុធកល្យាណ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសហគ្រាសធនតូចនិងមធ្យម និងសិប្បកម្ម ជំនួសលោក ស៊ូ វ៉ាន់នី ដែលបានលាឈប់ពីការងារ ៤-តែងតាំង លោកស្រី ទេព រ៉ានី ជាប្រធាននាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ជំនួសលោកស្រី ប៉េង ដាវុធកល្យាណ ដែលត្រូវទទួលភារកិច្ចថ្មី ៥-តែងតាំង លោក សេង ឆាង ជាអគ្គនាយករង នៃវិទ្យាស្ថានស្តង់ដារកម្ពុជា ជំនួសលោក ចាន់ សុផា ដែលបានទទួលភារកិច្ចថ្មី ៦-តែងតាំងលោក សោម សិទ្ធិ ជាអគ្គនាយករង នៃវិទ្យាស្ថានស្តង់ដារកម្ពុជា ជំនួសលោក អ៊ិន សំបូរ ដែលបានទទួលភារកិច្ចថ្មី ៧- តែងតាំង លោក ជា ថារក្ស ជាប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃ វិទ្យាស្ថានស្តង់ដារកម្ពុជា ជំនួស លោក សេង ឆាង ដែលបានទទួលភារកិច្ចថ្មី និង៨-តែងតាំង លោក ស៊ុយ វុន្នី ជាប្រធាន នាយកដ្ឋានបញ្ញត្តកម្មទឹកស្អាត នៃអគ្គនាយកដ្ឋានទឹកស្អាត ជំនួសលោក សោម សិទ្ធិ ដែលត្រូវទទួលភារកិច្ចថ្មី៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?