ព័ត៌មានជាតិ
មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរមណីយដ្ឋានប្រាសាទកោះកេរ
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌បានឲ្យដឹងនៅព្រឹកនេះថា អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអង្គភាព CMAC និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលសកម្មភាពនេះ បានធ្វើឡើងក្រោយពីកម្ពុជា បានរៀបចំគម្រោងដាក់ប្រាសាទនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ការចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំដោយលោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកនៅរមណីយដ្ឋានប្រាសាទកោះកេរ ហើយការចុះត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ដែលបានស្នើសុំបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ មានចំនួន២ទីតាំង នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេររួមមាន៖
ទីតាំងទី១, ប្រាសាទតាមែន (តំបន់អទិភាព) គឺស្នើសុំបោសសម្អាតមីនជុំវិញបរិវេណប្រាសាទនេះមុនគេទំហំ៤,៦៧ហិចតា ដែលស្ថិតនៅភាគខាងជើង នៃរមណីយដ្ឋានប្រាសាទកោះកេរ និងទីតាំងទី២, ស្ថិតនៅតំបន់ការពារទី១ និងតំបន់ការពារទី២ ទំហំ៥៧,២៥ហិចតា ជាតំបន់ស្នើសុំបោសសម្អាតមានរយៈពេលខ្លី ព្រោះជាកន្លែងសម្រាប់កិច្ចការពារអភិរក្សប្រាសាទ ស្រាវជ្រាវ និងសម្រាប់កិច្ចអភិវឌ្ឍន៍ទេសចរណ៍ជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំមួយ ស្តីពីការងារបោសសម្អាតមីនក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ ដឹកនាំដោយមានការចូលរួមពីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រី តំណាងអង្គភាព CMAC និងអ្នកពាក់ព័ន្ធយ៉ាងច្រើន ហើយបើតាមលោក គង់ ពុទ្ធិការ អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា កិច្ចប្រជុំនេះ បានកំណត់ចំណុចអាទិភាពជាមុនសិន ដោយសារតែផ្ទៃដី ដែលត្រូវបោសសំអាតមីនមានទំហំធំ ដូច្នេះយើងត្រូវតែពិនិត្យចំណុចអាទិភាព និងលើកជាផែនការសកម្មភាពជាមួយស៊ីម៉ាក់ជាមុនសិន។
បើតាមលោក គង់ ពុទ្ធិការ អាជ្ញាធរកំពុងរៀបចំផែនការ ដើម្បីដោះមីននៅតំបន់ប្រសាទចំនួន២ គឺតំបន់ប្រាសាទកោះកែរ និងប្រាសាទព្រះវិហារ ដោយសារតែតំបន់ទាំងនេះ មានសល់គ្រាប់មីន ក៏ដូចជាគ្រាប់មិនទាន់ផ្ទុះមួយចំនួន ដែលត្រូវតែឆែកឡើងវិញ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ