ព័ត៌មានជាតិ
ជីកកាត់ផ្តាច់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ដើម្បីបង្ហូរទឹកចេញ អាជ្ញាធរសម្រេចបិទចរាចរកំណាត់ផ្លូវនេះ១ខែ
ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកអោយហូរទៅកាន់បឹងកប់ស្រូវ បង្ការ ទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ខណៈភ្លៀងនៅតែបន្តធ្លាក់។

មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២១ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកអោយធំបង្ហូរឆ្ពោះទៅកាន់បឹងកប់ស្រូវ។

មន្ត្រីដដែលបញ្ជាក់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូប្រអប់ខ្នាតធំចំនួន ៣ទីតាំងឆ្លងកាត់ប្រឡាយស្របផ្លូវរថភ្លើងរួចហើយ ថ្ងៃនេះក៏កំពុងដាក់លូប្រអប់ខ្នាតធំទំហំ ៧.២ម៉ែត្រx២.៤ម៉ែត្រកាត់ទទឹងផ្លូវឆេកូ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងត្រៀមដាក់លូខ្នាតធំ១ទីតាំងទៀតឆ្លងកាត់ផ្លូវរថភ្លើងខ្សែទិសបាត់ដំបង។

ក្នុងរយៈពេល ១ខែនៃដំណើរការដ្ឋាននេះ កំណាត់ផ្លូវឆេកូ នឹងត្រូវបិទចរាចរ និងសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ៕

អត្ថបទៈ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?