ព័ត៌មានជាតិ
ម្តាយយំបោកខ្លួន ពេលឃើញកូនប្រុសធ្លាក់ពីលើដំបូលស្លាប់ នៅខេត្តរ៉ាក់យ៉ង
ស្ត្រីម្នាក់ដែលជាពលករខ្មែរធ្វើការនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ជាកម្មករកសាង បានទួញយំបោកខ្លួន បន្ទាប់ពីឃើញកូនប្រុសរបស់ខ្លួនធ្លាក់ពីលើដំបូលមកក្រោមស្លាប់ក្នុង។
ហេតុការណ៍នេះ បានកើតឡើង នៅ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០៖ ១៥ នាទីព្រឹក នៅចំណុចផ្ទះជួសជុលមួយកន្លែង ក្បែផ្លូវសុីអេសៀ ក្នុងឃុំម៉ាបខា ស្រុកនិគមវឌ្ឍនា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
ភ្លាមៗនោះដែរ សមត្ថកិច្ច និងក្រុមហ៊ុនមូលនិធិ ស្យាមរ៉ាក់យ៉ង ក៏បានចុះទៅដល់ទីតាំងកើតហេតុ ដោយសង្កេតឃើញថា ក្មេងប្រុសម្នាក់ដែលជាពលករខ្មែរ ទើបតែមានអាយុ ១៨ ឆ្នាំ បានឡើងទៅលើដំបូលដើម្បីផ្លាស់ប្តូរសន្លឹកហ្វីប្រូសុីម៉ង់ត៍ ដែលមានកំពស់ប្រហែល ៨ ម៉ែត្រ ហើយក៏បានភ្លាត់ជើងធ្លាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងលើកយកផ្លូវច្បាប់មកពិចារណា គឺក្មេងត្រឹមអាយុ១៨ឆ្នាំ មិនអាចប្រើអោយធ្វើការងារ ដោយឡើងទៅលើខ្ពស់ៗឡើយ គឺអាចធ្វើការនៅខាងក្រោម ដូច្នេះនេះជាកំហុសម្ចាស់ផ្ទះ ឬក៏កំហុសអ្នកម៉ៅការ៕
អត្ថបទ : សោ និយមរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត