ព័ត៌មានជាតិ
ឆេះបន្ទប់ខុនដូជាន់ទី១៧ ដោយសារកន្ទុយបារីរបស់អ្នកស្នាក់នៅ
អគ្គិភ័យឆាបឆេះបន្ទប់ខុនដូរជាន់ទី១៧ ដោយសារតែបុរសជនជាតិចិនបោះកន្ទុយបារីបណ្ដាលឲ្យបង្កជាអគ្គីភ័យឆេះសន្ធោសន្ធៅកាលពីវេលាម៉ោង៤និង១០នាទីព្រឹក ថៃ្ងអាទិត្យថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នៅអគារខុនដូជួលស្នាក់នៅ (លី ហ៊ួត ខុនដូរ នៅអគារលេខ36A ផ្លូវ242 កែង111ក្រុម13 ភូមិ2 សង្កាត់បឹងព្រលិត ខណ្ឌ7មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ លី ហ៊ួត ភេទប្រុស អាយុ៧២ឆាំ្ន មុខរបរម្ចាស់អគារខុនដូរ ។ ចំណែកអ្នកបង្កជាអ្នកជួលបន្ទប់ឈ្មោះ : Xu HuiFa ជនជាតិចិន ភេទប្រុស អាយុ34ឆាំ្នមុខរបរ ថត Tik Tok បង្ហោះ ។
សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្តាលឲ្យឆេះ គឺបុរសជនជាតិចិនរូបនោះបានបោះចោលកន្ទុយបារីបង្កជាអគ្គិភ័យនោះតែម្តង។ បន្ទប់ដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រផេទថ្មបេតុងទំហំ 4ម៉ែត្រx 4ម៉ែត្រ បណ្ដាលឲ្យខូចខាតសម្ភារៈក្នុងបន្ទប់ស្នាក់នៅលេខ 17C ជាន់ទី17ទៅ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ឬរបួសគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្នុងហេតុការណ៍នោះដែររថយន្តការិយាល័យបង្ការអគ្គិភ័យ រាជធានីភ្នំពេញចំនួន12គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២២ឡាន ស្មើនឹង88ម៉ែត្រគូប ។ និងរថយន្តជំនួយអន្តរាគមន៍ពន្លត់មានរថយន្តទីក្រុងអូរឡាំព្យា ចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង04 ម៉ែត្រគូប ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍អគ្គិភ័យនោះបានពន្លត់ចប់នៅម៉ោង5និង30នាទីព្រឹកថ្ងៃដដែល៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ