ព័ត៌មានជាតិ
ដាក់ជញ្ជីងចល័តរកឃេីញរថយន្តដឹកលេីសទម្ងន់កំណត់៣គ្រឿង តាមផ្លូវជាតិលេខ ៥ យកធ្វេីការផាកពិន័យ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ជញ្ជីងចល័តដើម្បីធ្វើការ ត្រួតពិនិត្យរថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ៥ក្នុងនោះបាន រកឃេីញរថយន្តដឹកលេីសទម្ងន់កំណត់ចំនួន៣គ្រឿងយកធ្វេីការផាកពិន័យនៅ ព្រឹក ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២១។

ការដាក់ជញ្ជីងចល័តនោះដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណកម្មការសម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ក្នុងនោះមានការចូលរួមពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញជាច្រើននាក់ទៀត។
លោក សេង ឈួតនបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថាការដាក់ជញ្ជីងចល័តនេះគឺដេីម្បីធានាដល់គុណភាពផ្លូវមានលក្ខណៈយូរអង្វែងក្រុមការងារបានធ្វើការ ត្រួតពិនិត្យរថយន្តណាដែលដឹកលេីសទម្ងន់កំណត់ ធ្វេីដំណេីរតាមដងផ្លូវជាតិលេខ៥ នៅត្រង់ចំណុចផ្លូវហាយវេផ្លូវវាងក្រុង។

លោក សេង ឈួនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថាការដាក់ជញ្ជីងចល័ត ត្រួតពិនិត្យរថយន្តដឹកទំនិញផ្លូវជាតិលេខ៥លើសចំណុះនេះអនុវតន៍តាមបទបញ្ជារបស់លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការដឹកជញ្ជូន។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថាការដាក់ជញ្ជីងចល័ត នៅចំនុចផ្លូវ ហាយវេ (ផ្លូវវាងក្រុង)នេះគឺ ដេីម្បីធ្វេីការត្រួតពិនិត្យរថយន្តធំៗដែលដឹកទំនិញលេីសទម្ងន់កំណត់ ដែលជាហេតុធ្វេីឲ្យខូចគុណភាពផ្លូវមិនអាចទ្រាំទ្របានដេីម្បីយកទៅធ្វេីការផាកពិន័យទៅតាមច្បាប់ដែលក្រសួងបានកំណត់។

ក្នុងនោះលោក សុក ចាន់ថា បានការអំពាវនាវ ដល់ម្ចាស់យានយន្តធំៗដែលប្រេីប្រាស់ផ្លូវថ្នល់ សូមចូលរួមជាមួយក្រសួង ក៏ដូចជាមន្ទីរ មេត្តាកុំដឹកលេីសទម្ងន់កំណត់ ដែលជាហេតុធ្វេីឲ្យខូចផ្លូវប្រេីប្រាស់មិនបានយូរអង្វែង។
លោកបានបន្តឲ្យដឹងទៀតថាក្រោយធ្វើការពិនិត្យរថយន្តធំក្រុមការងារបានរកឃេីញរថយន្តដែលដឹកលេីសទម្ងន់កំណតមានចំនួន៣គ្រឿង យកទៅធ្វេីការផាកពិន័យ ដោយភាគច្រេីនជាប្រភេទរថយន្តដឹកខ្សាច់ ដឹកថ្ម និងដឹកជីកសិកម្ម៕
អត្ថបទៈ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៩ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់