Connect with us

ព័ត៌មានជាតិ

ដាក់ជញ្ជីងចល័តរកឃេីញរថយន្តដឹកលេីសទម្ងន់កំណត់​៣គ្រឿង​ តាមផ្លូវជាតិ​លេខ ៥ យកធ្វេីការផាកពិន័យ

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ជញ្ជីងចល័ត​ដើម្បីធ្វើការ ត្រួតពិនិត្យ​រថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ៥ក្នុងនោះបាន រកឃេីញរថយន្តដឹកលេីសទម្ងន់កំណត់ចំនួន៣គ្រឿង​យកធ្វេីការផាកពិន័យនៅ ព្រឹក ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ជញ្ជីងចល័ត​នោះដឹកនាំដោយ លោក សេង​ ឈួន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និងជាប្រធានគណកម្មការសម្របសម្រួល​ ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ក្នុងនោះមានការចូលរួមពីលោក​ សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ និងមន្ត្រីជំនាញជាច្រើននាក់ទៀត។

លោក សេង​ ឈួតនបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថាការ​ដាក់ជញ្ជីងចល័ត​​នេះគឺដេីម្បីធានាដល់គុណភាពផ្លូវមានលក្ខណៈយូរអង្វែង​ក្រុមការងារបានធ្វើការ ត្រួតពិនិត្យ​រថយន្តណាដែលដឹកលេីសទម្ងន់កំណត់ ធ្វេីដំ​ណេីរតាមដងផ្លូវជាតិលេខ៥ នៅត្រង់ចំណុចផ្លូវ​ហាយវេផ្លូវវាងក្រុង។

លោក សេង​ ឈួន​បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថាការដាក់ជញ្ជីងចល័ត​ ត្រួតពិនិត្យ​រថយន្តដឹកទំនិញផ្លូវជាតិលេខ៥លើសចំណុះនេះអនុវតន៍តាមបទបញ្ជារបស់​លោក​ ទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណៈការ​ដឹកជញ្ជូន។

លោក​ សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត​បានមានប្រសាសន៍ថាការដាក់ជញ្ជីងចល័ត​ នៅចំនុចផ្លូវ​ ហាយវេ​ (ផ្លូវវាងក្រុង)​នេះគឺ ដេីម្បីធ្វេីការត្រួតពិនិត្យ​រថយន្តធំៗដែលដឹកទំនិញលេីសទម្ងន់កំណត់​ ដែលជាហេតុធ្វេីឲ្យខូចគុណភាពផ្លូវមិនអាចទ្រាំទ្របាន​ដេីម្បីយកទៅធ្វេីការ​ផាកពិន័យទៅតាមច្បាប់ដែលក្រសួងបានកំណត់។

ក្នុងនោះលោក សុក ចាន់ថា បានការអំពាវនាវ​ ដល់ម្ចាស់យានយន្តធំៗដែលប្រេីប្រាស់ផ្លូវថ្នល់​ សូមចូលរួមជាមួយក្រសួង​ ក៏ដូចជាមន្ទីរ​ មេត្តាកុំដឹកលេីសទម្ងន់កំណត់​ ដែលជាហេតុធ្វេីឲ្យខូចផ្លូវប្រេីប្រាស់មិនបានយូរអង្វែង។

លោកបានបន្តឲ្យដឹងទៀតថាក្រោយធ្វើការពិនិត្យរថយន្តធំក្រុមការងារបានរកឃេីញ​រថយន្តដែលដឹកលេីស​ទម្ងន់កំណតមានចំនួន៣គ្រឿង​ យកទៅធ្វេីការផាកពិន័យ​ ដោយភាគច្រេីនជាប្រភេទរថយន្ត​ដឹកខ្សាច់​ ដឹកថ្ម​ និងដឹកជីកសិកម្ម៕

​អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម