ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពេទ្យសត្វបង្កើនការចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកគោ ក្របី
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានណែនាំដល់មន្ត្រីពេទ្យសត្វបង្កើនការចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកគោ ក្របីជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយថែមទៀត ខណៈបច្ចុប្បន្នជំងឺនេះកំពុងឆ្លងរាលដាលដល់គោក្របីប្រមាណ៣ម៉ឺនក្បាលនៅទូទាំងប្រទេស។ ការណែនាំរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងឱកាសចូលរួមត្រួតពិនិត្យកម្មវិធីចាក់ថ្នាំការពារជំងឺដុំពកស្បែកគោ ក្របីភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់លោកប្រធានមន្ទីរ លោកប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវយកចិត្តទុកដាក់ចាត់ចែងកម្មវិធីចាក់ថ្នាំការពារជំងឺនេះជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ គ្រប់ៗគ្រួសារដែលជាម្ចាស់សត្វ ដើម្បីធានា និងលើកកម្ពស់ការការពារជំងឺឆ្លងក៏កាចសាហាវនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសត្វ អាយុសត្វ និងសេដ្ឋកិច្ចគ្រួសារកសិករយ៉ាងធ្ងន់ធ្ងរ។
លោករដ្ឋមន្ត្រីបានស្នើសុំឲ្យមន្ត្រីពេទ្យសត្វ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្សព្វផ្សាយអំពីបញ្ហាជំងឺ វិធានការការពារ និងព្យាបាលសត្វ និងជាពិសេសត្រូវជំរុញនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយកសត្វមកចាក់ថ្នាំការពារឲ្យបានទាន់ពេលវេលា និងចូលរួមសហការជាមួយការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វដើម្បីរាយការណ៍អំពីការវិវឌ្ឍន៍របស់ជំងឺ ស្ថានភាពជំងឺ និងការរីករាលដាលជំងឺមកមន្ត្រីជំនាញឲ្យបានទាន់ពេល។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វនៅទូទាំងប្រទេសត្រូវយកសត្វមកចាក់ថ្នាំការពារឲ្យបានទាន់ពេល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នខ្ពស់បំផុតនូវវិធានការអនាម័យ និងវិធានការជីវសុវត្ថិភាពតាមការណែនាំរបស់មន្ត្រីជំនាញ និងហាមលែងសត្វទាំងសត្វជា និងសត្វឈឺឲ្យដើរស៊ីពាសវាលពាសកាល ត្រូវចិញ្ចឹមក្នុងទ្រុង ឬក្រោលហើយត្រូវតាមដានសុខភាពសត្វឲ្យបានជាប់ជាប្រចាំ ។ លោករដ្ឋមន្ត្រីបានណែនាំទៀតថា ជាងនេះទៅទៀតម្ចាស់សត្វមិនគួរប្រើប្រាស់ថ្នាំការពារ ឬថ្នាំព្យាបាលសត្វ ដោយមិនបានពិគ្រោះ ឬសុំយោបល់ពីមន្ត្រីជំនាញឡើយ។

លោក សេង សោភា ប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងថាគិតមកទល់បច្ចុប្បន្ននៅទូទាំងខេត្តត្បូងឃ្មុំមានគោឈឺជំងឺដុំពកលើស្បែកនេះចំនួន៦៥៤១ក្បាល ព្យាបាលជាសះស្បើយ ៥៤១៧ ក្បាល និងងាប់៦០ក្បាលដែលភាគច្រើនកូនគោកំពុងបៅដោះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?