ព័ត៌មានជាតិ
តារាសម្តែងជើងចាស់ ម៉ែ ប៊ុនសុន ធ្លាក់ខ្លួនទូលនំលក់តាមផ្លូវយ៉ាងកម្សត់
ថ្មីៗនេះមានទស្សនិកជនមានការភ្ញាក់ផ្អើលគ្រប់គ្នាពេលឮដំណឹងថា តារាសម្ដែងជើងចាស់អ្នកស្រី គង់ ប៊ុនស៊ុន ហៅ ម៉ែ ប៊ុនស៊ុន កំពុងតែជួបការលំបាកខ្លាំងរហូតធ្លាក់ខ្លួនទូលនំលក់តាមផ្លូវ និងមានជំងឺប្រចាំកាយទៀតផង។

ប្រភពពីតារាសម្ដែងលោក សាយ សៀរ៉ា បានឲ្យដឹងថា តារាសម្តែង ម៉ែ ប៊ុនសុន ដែលជាអ្នកសិល្បៈមួយរូបពេលនេះគាត់កំពុងតែជួបការខ្វះខាតយ៉ាងខ្លាំង។ គាត់ស្រលាញ់សិល្បៈណាស់ពេលមានការងារសិល្បៈគេហៅថតក៏ទៅថត អត់មានការងារថតគាត់ក៏លក់នំ។
លោកបន្តទៀតថា ជាង១០ឆ្នាំហើយ តែ២ឆ្នាំនេះគាត់អត់មានការងារធ្វើទេ ហើយលក់នំក៏មិនដាច់ទៀត ដោយសារតែកូវីដ-១៩ នំគាត់យកពីគេ១ថង់២០០០រៀល លក់៣០០០រៀលតែលក់មិនដាច់ទេ។

លោក សាយ សៀរ៉ា បញ្ជាក់ថា រាល់ថ្ងៃគាត់មានជំងឺឈឺទៀតដោយឈឺក្រពះ ពោះវៀន ត្រូវទិញថ្នាំហូបរាល់ខែ គាត់លក់នំនៅខាងត្បូងវត្តសន្សំកុសល។ ដូច្នេះសូមបងប្អូនជួយគាត់ផងជួយទិញនំគាត់ ឬជួយជាថិវិកាដើម្បីគាត់បានទិញថ្នាំទិញអង្ករទិញរបស់ហូបបងប្អូនអាចជួយតាមខ្ញុំ ឬទៅជួបគាត់នៅផ្ទះក៏បាន៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?