ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មការផ្ដល់សេវារបស់មន្ទីរពេទ្យមង្គលបូរី ទារលុយមុន ព្យាបាល
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីការមិនពេញចិត្តចំពោះអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យខេត្តមង្គលបូរី ថាគ្មានក្រមសីលធម៌ ជាគ្រូពេទ្យ ដោយធ្វើការទារលុយមុននឹងព្យាបាលអ្នកជំងឺ។

ការលើកឡើងរបស់លោក អ៊ុំ រាត្រី កាលពីយប់មិញ ថ្ងៃទី ៤ ខែកញ្ញា ខណៈក្រុមការងារអង្គរក្សសម្តេចតេជោ មានបញ្ហាត្រូវវះកាត់ ជាបន្ទាន់ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យ មិនជួយសង្គ្រោះភ្លាមៗនោះទេ ដោយទារលុយមុនសិន។
លោក អ៊ុំ រាត្រី បានបញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយ មានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរ ពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ”។

លោក អ៊ុំ រាត្រី ដាក់ជាសំណួរថា តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រង ដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារ។
បើតាមលោកអភិបាលខេត្ត នេះមិនមែនលើកទីមួយទេ គឺច្រើនលើកហើយ ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលមានលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធានមន្ទីរពេទ្យ។

សូមរំឭកថា ការត្អូញត្អែរបស់ប្រជាពលរដ្ឋ ទាក់ទងសេវាកម្មព្យាបាលអ្នកជំងឺ ពីសំណាក់ក្រុមគ្រូពេទ្យនេះ តែងតែកើតឡើងជារឿយៗ ហើយបើទោះបីជាមានការអំពាវនាវពីថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ទង្វើរនៅតែបន្តកើតមានដដែល ហើយពេលនេះ ប៉ះចំអភិបាលខេត្ត ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាលទៀត។ គេចាំមើលថា តើក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តមង្គលបូរី ជួបវាសនាបែបណា?៕
អត្ថបទៈ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា