ព័ត៌មានជាតិ
ចូលលួចសម្ភារៈ វ៉ាក់អើរជាមួយសន្តិសុខ ដកកាំបិតចាក់គ្នាមួយប្រាវម្ខាងស្លាប់ ម្ខាងរបួស
ជនសង្ស័យម្នាក់ត្រូវបានបុរសជាសន្តិសុខយាមនៅដេប៉ូប្រេងឥន្ធនៈចាក់បណ្តាលអោយស្លាប់ ខណៈបុរសជាសន្តិសុខក៏រងរបួសដែរ បន្ទាប់ពីជនសង្ស័យខាងលើចូលធ្វើសកម្មភាពឡើងរបងបម្រុងចូលលួចសម្ភារៈបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមចំណុចដេប៉ូប្រេងឥន្ធនៈតេឡា ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលស្លាប់ពុំត្រូវស្គាល់អត្តសញ្ញាណគ្រាន់ដឹងថា មានវ័យប្រមាណ៤០ឆ្នាំ និងមានមាឌធំ ធាត់។ ចំណែកបុរសជាសន្តិសុខក៏ពុំត្រូវស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យប្រមាណ៦០ឆ្នាំ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅវេលាកើតហេតុ គេឃើញបុរសរងគ្រោះបានប្រតាយប្រតប់ចាក់គ្នាជាមួយជនសង្ស័យដោយបានស្រែកឆោរឡោរថា ចោរៗដើម្បីអោយគេឯងជួយ ។ ពេលនោះ អ្នកដែលបានឃើញហេតុការណ៍ ឃើញជនសង្ស័យដែលជនរងគ្រោះស្រែកថាជាចោរនោះ បានរត់គេចចេញពីកន្លែងកើតហេតុបានប្រមាណ១០០ម៉ែត្រ ក៏ទៅដេកដួលស្លាប់នៅទីនោះតែម្តង។ ដោយឡែកបុរសជាសន្តិសុខត្រូវរងរបួសក៏ធ្ងន់ធ្ងរ ដឹកយកទៅសង្គ្រោះ ។

អធិការរងនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ ជាង ហុកសែ បានប្រាប់អោយដឹងថា ផ្អែកតាមការក្តាប់ចម្លើយបំភ្លឺរបស់ពលរដ្ឋដែលបានឃើញហេតុការណ៍ ពិសេសកាំមេរ៉ាសុវត្ថិភាពនៅជុំវិញតំបន់កើតហេតុឃើញថា ជនសង្ស័យដែលស្លាប់ គឺជាចោរប្រាកដមែន ដោយបានចូលទៅទីតាំងរបស់គេបម្រុងលួចអីវ៉ាន់ ប៉ុន្តែពេលនោះត្រូវវ៉ាក់អើរគ្នាជាមួយនឹងបុរសជាសន្តិសុខយាមនៅទីនោះ ចេញមកទាន់ ក៏ប្រតាយប្រតប់គ្នារហូតភាគីខាងជនសង្ស័យដកកាំបិតចាក់ទៅជនរងគ្រោះ ហើយជនរងគ្រោះព្យាយាមដណ្តើមកាំបិតចាក់ទៅវិញ រហូតធ្វើអោយជនសង្ស័យត្រូវរបួសចំក្រោមក្លៀក ហើយរត់គេចចេញពីកន្លែងកើតហេតុបានប្រមាណ១០០ម៉ែត្រ ក៏ដួលស្លាប់តែម្តង ។ ចំណែកជនរងគ្រោះត្រូវរងរបួសផ្នែក.ក ធ្ងន់ធ្ងរ ដោយពុំទាន់អាចផ្តល់ចម្លើយអ្វីបានទាំងអស់ទៅកាន់សមត្ថកិច្ចជំនាញ ។

យ៉ាងណាមិញ បច្ចុប្បន្នសពជនសង្ស័យកំពុងរងចាំក្រុមគ្រូពេទ្យចុះធ្វើសំណាកតេស្តរកមេរោគកូវីដ១៩ជាមុនសិន មុនឈានដល់ការពិនិត្យវិច័យលើសាកសព ថាត្រូវរបួសកន្លែងណាខ្លះ នៃរាង្គកាយទើបបណ្តាលអោយស្លាប់ ។ ជុំវិញកន្លែងកើតហេតុ ក៏បានការហ៊ុមព័ទ្ធខ្សែ ដោយមានកម្លាំងសមត្ថកិច្ចយាមកាមផងដែរ ។
ទន្ទឹមនឹងនោះ គេនៅពុំទាន់ដឹងថា បុរសជាសន្តិសុខរងគ្រោះ អាចនឹងមានទោសទណ្ឌនឹងផ្លូវច្បាប់ដែរ ឬយ៉ាងណានោះទេ ក្នុងករណីបង្កអោយមានអ្នកស្លាប់បែបនេះ ខណៈសមត្ថកិច្ចជំនាញកំពុងប្រមូលអង្គហេតុ នៃរឿងអោយបានច្បាស់លាស់ ដើម្បីសុំគោលការណ៍បន្តទៅកាន់ថ្នាក់លើ ៕
អត្ថបទ៖ លីហេង


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?