ព័ត៌មានជាតិ
ក្រសួងធម្មការ ណែនាំឲ្យអនុវត្តបង្ការការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រសួងធម្មការ និងសាសនាបានចេញសេចក្តីណែនាំ ខណៈប្រជាពលរដ្ឋកម្ពុជាត្រៀមរៀបចំរដូវបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន។
ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន ឱ្យដំណើការស្របទៅតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា តាមការណែនាំនិងចូលរួមប្រតិបត្តិតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” តាមសភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ។
ក្នុងការអនុវត្តវិធានការចាំបាច់នានា ដែលមានការពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ រក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ” សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ដែលជាជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់ ហើយឆ្នាំនេះនឹងប្រព្រឹត្តទៅពីថ្ងៃថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។ ចំណែកបុណ្យកឋិនទាន មានលក្ខណ:ពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយ:ពេលកំណត់ ២៩ ថ្ងៃ ហើយដែលឆ្នាំនេះបុណ្យកឋិនទាន នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១៕



-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ