ព័ត៌មានជាតិ
ដាក់ចេញគោលការណ៍១១ចំណុច សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានដាក់ចេញគោលការណ៍១១ ចំណុច សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ របស់សណ្ឋាគារ ដែលគោលការណ៍នេះ ធ្វើឡើងតាមសេចក្តីសម្រេចស្តីពី “ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍”។
គោលការណ៍១១ ចំណុចនោះរួមមាន:
ទី១, គោលការណ៍ណែនាំសម្រាប់ភ្ញៀវ
ទី២, កន្លែងទទួលភ្ញៀវ
ទី៣, សេវាកម្មបន្ទប់ និងការសម្អាត
ទី៤, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈក្នុងសណ្ឋាគារ
ទី៥, ការរក្សាអនាម័យ និងការសម្លាប់មេរោគក្នុងផ្ទះបាយ
ទី៦, ការជួសជុល និងការថែទាំក្នុងសណ្ឋាគារ
ទី៧, ទីកន្លែងទូទៅ និងបង្គន់សាធារណៈ
ទី៨, សេវាកម្មដឹកជញ្ជូនភ្ញៀវក្នុងសណ្ឋាគារ
ទី៩, ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មពីអ្នកផ្គត់ផ្គង់
ទី១០, ការអនុវត្ត និងគ្រប់គ្រងធុរកិច្ច
ទី១១, គោលការណ៍ណែនាំសម្រាប់លក្ខខណ្ឌតម្រូវសម្រាប់ការរាយការណ៍។


សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែសីហា បានចេញសេចក្តីសម្រេចស្តីពី “ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍” ដើម្បីឲ្យស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ហើយបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ស្តង់ដាប្រតិបត្តិ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ផ្តោតសំខាន់លើចំណុចអនុវត្តជាក់ស្ដែង ១១ ចំណុច៕
អត្ថបទ៖ មានជ័យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី