Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​ថ្មី​បន្ថែមពី​ផ្សារ​ម៉ាក្រូនៅ​សៀមរាប ក្រោយ​​បុគ្គលិក ១៦ នាក់ឆ្លង​កូវីដ

បានផុស

នៅ

ខេត្តសៀមរាប៖ លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានប្រាប់​កម្ពុជាថ្មីតាមទូរសព្ទ​នៅព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០២១នេះ ជុំវិញផ្សារម៉ាក្រូ មិនមានការបិទនោះទេគឺនៅដំណើរការលក់ដូរដដែល តែឲ្យម្ចាស់ផ្សារត្រូវ​អនុវត្តវិធានការ​សុខាភិបាល និង​ធ្វើតាមការណែនាំរបស់អាជ្ញាធរខេត្ត។

លោកអភិបាលស្រុកបានបញ្ជាក់​ថា បុគ្គលិកដែលតេស្ត​មាន​វិជ្ជមាន​កូវីដ ត្រូវបានបញ្ជូនទៅព្យាបាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែក​អ្នកពាក់ព័ន្ធត្រូវឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ។ ដោយឡែក​ផ្សារ​បាន​រៀបចំ​បុគ្គលិក​ថ្មី​​មក​ធ្វើការ​បន្ត ហើយផ្សារក៏​ត្រូវបានក្រុមគ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគ​រួចរាល់ហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីផ្ទុះកូវិនៅផ្សារម៉ាក្រូ កើតឡើងនៅចុងសប្តាហ៍ថ្ងៃសៅរ៍ ទី ៤ ខែ កញ្ញាឆ្នាំ២០២១ អាជ្ញាធរស្រុកប្រាសាទបាគង បានសហការជាមួយ មន្ទីរសុខាភិបាលខេត្តសៀមរាប បាន​ចុះ​យកសំណាក​បុគ្គលិក​នៅ​ទីតាំងផ្សារម៉ាក្រូ ដោយ​រកឃើញមានវិជ្ជមានកូវីដ១៩ លើបុគ្គលិកផ្សារចំនួន ១៦នាក់។

បុគ្គលិកដែលរកឃើញមាន​ស្រី ១៣នាក់ ត្រូវ​បានបញ្ជូនយកទៅមណ្ឌលព្យាបាល។ ចំពោះផ្សារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មិនបានបិទទីតាំងនោះឡើយដោយ​អនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មក្រោយ​ពីក្រុមគ្រូពេទ្យធ្វើការចុះពិនិត្យ ពីសុវត្ថិភាពក្នុងទីផ្សាររួចមក។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលទីតាំងផ្សារ​ម៉ាក្រូនៅ​ក្រុង​សៀមរាប ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើច័ត្តាឡីស័កខ្លួនឯងរយះពេល ១៤ថ្ងៃ ហើយក្នុងករណីមានចេញរោគ សញ្ញាដូចជាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម ត្រូវ​ទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ដើម្បី​យក​សំណាក​និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ 

ក្រោយ​មាន​បុគ្គលិក​ផ្សារ​ម៉ាក្រូ​មាន​អ្នកឆ្លង​កូវីដ​ជាច្រើននាក់ អាជ្ញាធរ​បានណែនាំដល់​អ្នក​គ្រប់គ្រងផ្សារ បង្កើន​ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យសុខភាព សុវត្ថិភាពរបស់បុគ្គលិកខ្លួន និងក្រុមសន្តិសុខក្នុងផ្សារត្រូវ​ធ្វើ​តេស្ត​បុគ្គលិកជា​ប្រចាំ​ឲ្យ​បានទៀងទាត់ ពីព្រោះជំងឺ​នេះមិនរើសអើងជនណាម្នាក់នោះឡើយ នៅពេលមានការធ្វេសប្រហែស៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម