Connect with us

ព័ត៌មានជាតិ

អ្នក​នាំ​ពាក្យ​លើក​ទឹកចិត្ត​ដល់​បេក្ខជន​ប្រឡង​ឌីប្លូម​ឲ្យ​ខិតខំ​បន្ត​ធ្វើ​ស្វ័យ​សិក្សា​

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់​បេក្ខជនប្រឡងឌីប្លូមទាំង​អស់​ត្រូវខិតខំធ្វើស្វ័យសិក្សាបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ​ក្នុងដំណើរការប្រឡង​ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា​។

លោក​មានប្រសាសន៍​ថា «សម្រាប់ការប្រឡងឌីប្លូម ខ្ញុំសូម​អនុញ្ញាត​ជម្រាប​ជូន​នៅ២ចំណុច គឺទី១​ខ្ញុំសូម​ផ្ញើ​សារជូនប្អូនៗសិស្សានុសិស្ស ជាពិសេសបេក្ខជនប្រឡងថា ការសម្រេច​បំណងជីវិត​ស្ថិតនៅក្នុង​កណ្ដាប់​ដៃ​របស់ប្អូនៗហើយការធ្វើស្វ័យសិក្សាដើរតួនាទីសំខាន់ណាស់ ជាពិសេសក្នុងបរិបទកូវីដ-១៩»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា«ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវបន្តស្វ័យសិក្សា រៀនក្នុងថ្នាក់ផង និងរៀន​តាម​អនឡាញផង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្រោមការគាំទ្រពីលោកគ្រូ អ្នកគ្រូ មាតាបិតា និង​គ្រប់ភាគីពាក់ព័ន្ធដោយបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាព»។

ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា​សាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តគោល​ការណ៍​ប្រតិបត្តិស្ដង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការ​ណែនាំរបស់ក្រសួងសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺ​កូវីដ​-១៩។
​លោកក រស់ សុវាចាបានបន្តទៀតថា សម្រាប់ការប្រឡងឌីប្លូមនៅឆ្នាំនេះ ក្រសួងនៅតែបន្តប្រគល់សិទ្ធិអំ ណាច និងការទទួលខុសត្រូវទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ​និងឯកជននីមួយៗជា​អ្នក​រៀប​ចំដំណើរការប្រឡង ដោយខ្លួនឯង ពោលគឺចាប់តាំងពីការបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។

យ៉ាងណាក៏ដោយក្រសួងតម្រូវឲ្យមន្ទីរអប់រំរាជធានី ខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងចុះត្រួតពិនិត្យ​នៅតាម​មណ្ឌលប្រឡងនីមួយៗ​ ដើម្បីឲ្យដំណើរការប្រឡងកាន់តែមានគុណភាពថែមទៀត។

គួរបញ្ជាក់ថា ប្រឡងឌីប្លូមនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមាន​បេក្ខជន​សរុប​ចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡង ចំនួន១៧២៩ ចែក​ជា៧១៤១​បន្ទប់​ មាន​ការថយចុះ ខណៈឆ្នាំមុន មានបេក្ខជនចូលរួមប្រឡងចំនួន១៨៥១៨៣នាក់​ក្នុងនោះស្រី​៩៧៥៩៤​នាក់​ មាន១៦៨៤មណ្ឌល ចែកជា៧៤០៧បន្ទប់៕

អត្ថបទ ៖ សំអឿន
 
 
 
 
         
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម