ព័ត៌មានជាតិ
ចៅសង្កាត់ ចាក់អង្រែក្រោម បដិសេធព័ត៌មានថា ផ្លូវជាតិ លេខ២ បាក់ស្រុត រហូតធ្លាក់រថយន្តចូល
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មីដឹងតាមរយៈទូរសព្ទ័ថា តាមពិតទាំងព័ត័មាន ក៏ដូចជាប្រភពមិនផ្លូវការ អះអាងថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែកញ្ញា មានករណីបាក់ស្រុតដី រហូតដល់ធ្លាក់រថយន្តសេរីទំនើប នៅមុខដេប៉ូខ្សាច់ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញនោះ គឺពុំពិតឡើយ។ តាមពិតរថយន្តនោះ បានបើកបញ្ច្រាសទិស ចូលទៅក្នុងដេប៉ូខ្សាច់របស់ខ្លួន ហើយចូលទៅក្នុងការដ្ឋាន ដែលកំពុងបើកការដ្ឋាន។
លោក ជា សុខៃ បានបញ្ជាក់ថា តាមពិតទៅរថយន្តសេរីទំនើបនោះ គឺជាអ្នកចូលភាគហ៊ុន ក្នុងដេប៉ូខ្សាច់ខាង លើ។ហើយមូលហេតុ ដែលរថយន្តបើកធ្លាក់ចូលក្នុងទីតាំង កំពុងជួសជុលផ្លូវ តាមបណ្តោយផ្លូវជាតិលេខ ២នេះ គឺអ្នកបើកបរ បានបើកបរតាមបណ្តោយ ផ្លូវជាតិលេខ២ ដោយបើកបញ្ចា្រស ពីជើងទៅត្បូង ក្នុងបំណងចូលទៅដេប៉ូរបស់ខ្លួន ហើយស្របពេលនោះ មេឃកំពុងធ្លាក់ភ្លៀងលិចលើទ្រូងផ្លូវ។
ចំណែកអ្នកបើកបរ មិនដឹងថា ជាកន្លែងដែលកំពុងជួសជុល ក៏បើកធ្លាក់ចូលប៉ែកខាងមុខ ទៅក្នុងរណ្តៅតែម្តង។ចំពោះព័ត៌មាន ដែលអះអាងថា រថយន្តកំពុងបើកបរលើផ្លូវ រួចបាក់ស្រុត បង្កឲ្យធ្លាក់រថយន្តចូលនោះ គឺខុសស្រឡះ ហើយមកដល់ថ្ងៃទី៦ ខែកញ្ញានេះ ផ្លូវបានជួសជុលរួចរាល់ហើយ៕
អត្ថបទ៖ នរា




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព