ព័ត៌មានជាតិ
អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋជាង១០០គ្រួសារ នៅក្រុងបាវិត
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សសង្កាត់បាវិត សង្កាត់ បាទី និងសង្កាត់ប្រាសាទ ដើម្បីពង្រឹងការងារមូលដ្ឋាន និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក លី ធុជ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនតាមខ្នងផ្ទះដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន១១០គ្រួសារស្ថិតក្នុងសង្កាត់ទាំងបី ក្នុងនោះសង្កាត់បាវិត៥០គ្រួសារ សង្កាត់បាទី៣០គ្រួសារ និងសង្កាត់ប្រាសាទ៣០គ្រួសារ ព្រមទាំងបានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះ បាក់រលំផ្ទះដោយសារខ្យល់កន្ត្រាក់ចំនួន២ខ្នងផ្ទះផងដែរ ។
ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិត ទាំងមូលព្រមទាំងបានណែនាំឲ្យសមាជិកគណបក្សតាមសង្កាត់នីមួយៗបន្តពង្រឹងសកម្មភាព គណបក្សនៅតាមមូលដ្ឋាន និងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសមាជិកសមាជិកាគណបក្ស តាមរយៈការរក្សានូវទំនាក់ទំនងឲ្យបានល្អ និងជិតស្និតរវាងសមាជិកក្នុងក្រុម។

លោកក៏បានជំរុញឲ្យសមាជិកគណបក្សទាំងអស់ត្រូវត្រៀមឲ្យបានរួចរាល់នូវសកម្មភាពលម្អិតសម្រាប់មុនពេល និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ខាងមុខ នេះ ដើម្បីភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ។
លោកក៏បានបញ្ជាក់បន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានបង្កើតនូវសុខ សន្តិភាព និងស្ថិរភាពពាសពេញផ្ទៃប្រទេសជូនប្រជាជនកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ ជាពិសេស តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលថ្មីៗនេះ សម្ដេចតេជោបាន ផ្តល់នូវជីវិតថ្មីទៀតបន្ទាប់ពីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ គឺការសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋតាមរយៈការខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា ដែលកំពុងជួបបញ្ហាដោយ សារជំងឺឆ្លងនេះ ។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោថ្ងៃនេះមានភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជន កម្ពុជាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា ៕
អត្ថបទ៖ ភក្ដី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់