Connect with us

ព័ត៌មានជាតិ

បើក​ចុះ​ចំណោត​លឿន​ពេក ដាច់​ហ្រាំ​ង​ក្រឡាប់ របួស​ធ្ងន់​ម្នាក់ នៅ​ស្រុក​កោះកុង​

បានផុស

នៅ

រថយន្ត​ម៉ាក ហ៊ី​យាន​ដាយ មួយគ្រឿងបាន​ក្រឡាប់ ដោយ​សារ​បើក​ចុះ​ចំណោត​លឿន​ពេក ដាច់ហ្រាំ​ង ធ្វើ​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់ នៅ​ស្រុក​កោះកុង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បង្ហោះ​របស់​ផេក ស្នងការដ្ឋាន​នគរបាលខេត្ត​កោះ​កុង បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:៣០​នាទី​ល្ងាច មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ លើ​ផ្លូវជាតិ​លេខ ៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៧-១២៨ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង បណ្តាល​មកពី​បើក​លឿន​ពេក ពេល​ចុះ​ចំណោទ​ត្រង់​ចំណុច​ផ្លូវ​កោង ដាច់​ហ្វ្រាំង ក្រឡាប់​ធ្លាក់​ផ្លូវ។

រថយន្ត​បង្ក​ម៉ាក់ ហ៊ី​យាន​ដាយ ប្រភេទ​រថយន្ត​បែន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3740 អ្នកបើកបរ​មានឈ្មោះ ស៊ិន ម៉ន (​ហៅ​តា​ខ្វេ​) ភេទប្រុស អាយុ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ អង្គ​រសរ ឃុំ​អង្គ​រសរ ស្រុក​មេសាង ខេត្តព្រៃវែង អ្នក​រួម​ដំណើរ​ ឈ្មោះ គៀន តុល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ ឃុំ​កណ្តាល ស្រុក​ទឹកឈូ ខេត្ត​កំពត រងរបួស​ធ្ងន់។ ក្រោយពេល​កើត​ហេតុ​ កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​តៃ​ក្រោម បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង ជួយសង្គ្រោះ​ជនរងគ្រោះ នឹង​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កោះកុង៕

ប្រភព៖ ស្នងការដ្ឋាន​នគរបាលខេត្ត​កោះ​កុង

អត្ថបទ៖ ជលសាល​​

សូមចុចអាន៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៣០កញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម