ព័ត៌មានជាតិ
ប្រទះឃើញសពស្ត្រីម្នាក់ នៅមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង
ប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់ នៅមាត់ច្រាំងព្រែកទន្លេវ៉ៃគោ ជាប់កន្លែងលក់ខ្យង ដោយមានរបួសដាច់ក្បាលប្រវែងជិត១ចង្អាម ធ្វើឲ្យមានការស្រែកឆោឡោភ្ញាក់ផ្អើលអ្នកធ្វើដំណើរតាមដងផ្លូវឈប់ចោមរោមមើល រួចប្តឹងសមត្ថកិច្ចឲ្យមកអន្តរាគមន៍។
ការប្រទះឃើញសពស្ត្រីនេះ កើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតស្ពានហាយវ៉េចម្ងាយប្រមាណ១០០ម៉ែត្ រស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ហើយនៅក្នុងករណីនេះដែរ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក លោកពុត កយ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងមកពិនិត្យសព ស្ត្រីរងគ្រោះ លទ្ធផល ធ្វើការសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ ពុំមែនជាអំពើឃាតកម្មទេ។


ស្ត្រីរងគ្រោះ គឺជាជនអនាថា អាយុប្រមាណ ជាង៤០ឆ្នាំ ក៏ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនិងសាច់ញាតិនៅឡើយទេ។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ច បានហៅរថយន្តសាមុយដឹកសពជនរងគ្រោះទៅតម្កល់នៅវត្តពោធិតាហោ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី។
ទាក់ទិនករណីនេះដែរ លោកវរសេនីយ៍ កែន រិទ្ធី អធិការនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោងប្រមាណ ជា០៣ឬ៤ទៀបភ្លឺថ្ងៃទី៦កញ្ញា នេះ ទំនងជនរងគ្រោះដើរនៅលើផ្លូវរថយន្ត ហើយដោយមេឃងងឹត មានភ្លៀងធ្លាក់ផង ហើយជនរងគ្រោះស្លៀកសំលៀកបំពាក់ពណ៌ខ្មៅផង ល្បឿនរថយន្តបើកបរលឿនផង ក៏បុកស្ត្រីរងគ្រោះពីក្រោយប៉ើងប្រមាណ២០ម៉ែត្រធ្លាក់ចូលទៅច្រាំងព្រែកទន្លេវ៉ៃគោ របួសបែកក្បាលស្លាប់តែម្តង។

ចំណែករថយន្តបង្កបើកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ក្រោយពីបុកស្ត្រីរងគ្រោះហើយ ក៏បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅ ចង្កៀងរថយន្តខាងស្តាំ និងកម្ទេចកំទីកញ្ចក់ចង្កៀងរថយន្ត នៅនឹងកន្លែងកើតហេតុ ជាមួយនិងសាកសពស្ត្រីរងគ្រោះ។

សមត្ថកិច្ចក៏បានប្រកាសដល់មហាជន ដែរមានបាត់សមាជិកគ្រួសារ ដែលជាស្ត្រីអាណាថា វិកល ដែលមានអាយុប្រមាណជា៤០ឆ្នាំនេះ សូមមកទាក់ទងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពោធិតាហោ សពតម្កល់នៅវត្តពោធិតាហោ សង្កាត់ពោធិតាហោក្រុងស្វាយរៀង៕
អត្ថបទ៖ គឹមសេង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង