Connect with us

ព័ត៌មានជាតិ

​​បន្ទាយមានជ័យ​ អ្នក​ស្លាប់​ដោយ​​កូវីដឡើង​ដល់ ១៤៨ នាក់

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ បើតាម​ការអះអាងរបស់អ្នកស្រី ឱក សុភា សមាជិក​អនុគណៈកម្មការ​បូជាសព​នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​១៩​ ខេត្តបន្ទាយមានជ័យ​បានប្រាប់អ្នកយកព័ត៍មាននៅព្រឹក ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១នេះថា ខេត្តបន្ទាយមានជ័យ​មាន​អ្នកស្លាប់​ដោយ​សារជម្ងឺកូ​វីដ​ ១៩ ​មានចំនួន​១៤៨​នាក់ ​ក្នុងនោះ ជនជាតិខ្មែរ​មានចំនួន១៤២​នាក់ ស្រី​៨០​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី​មានចំនួន៣​នាក់ ស្រី​១​នាក់ ជនជាតិ​ថៃ​មានចំនួន៣​នាក់ ស្រី​២​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី ឱក សុភា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅថ្ងៃទី​៥​ខែកញ្ញា ឆ្នាំ ២០២១នេះ សព​លោកយាយ​ជី​ អាយុ​៦២​ឆ្នាំ​ម្នាក់បានស្លាប់ដោយសារ ជម្ងឺកូវីដ១៩ ត្រូវបានលោកអាចារ្យធ្វើការបូជារួចរាល់ដែលជា​សពបូជាចុងក្រោយគេ។

លោកអាចារ្យប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាលនិងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម