Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកណ្តាល​បើក​កិច្ចប្រជុំ​បន្ទាន់​ដោះស្រាយ​បញ្ហា​ទឹកជំនន់ ជន់​លិច​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី

បានផុស

នៅ

លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​រសៀល​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ដើម្បី ដោះស្រាយ​បញ្ហា​ទឹកជំនន់ ជន់​លិច​ការដ្ឋាន​ស្ថាបនា​ផ្លូវ​រត់​ហោះហើរ​ទី​១ (Runway1) និង Taxiway ស្ថិតនៅ​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ដើម្បី​ជំរុញ​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​៦​កញ្ញា​ថា ​នៅក្នុង​កិច្ចប្រជុំ​នោះ​ខាង​ភាគី​ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តកណ្តាល​បិទទ្វារ​ទឹក​ត្រង់ចំណុច​លូ​មុខ​៤ និង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៥​ស្ថិត​ទៅក្នុង​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ឡាន កណ្ដាលស្ទឹង ខេត្តកណ្តាល​ដើម្បី​រំដោះ​ទឹក​ចេញពី​គម្រោង​សាងសង់​ផ្លូវ​រត់​ហោះ​ទី​១(Runway)​ដែលមាន​ទឹកជំនន់​ជន់​លិច​។

លោក​បាន​បន្ត​ថា ​ជា​មួយ​គ្នា​នេះ​ដែរ ​លោក​អភិបាលខេត្ត​បាន​ណែ​នាំឱ្យ​មន្ទីរជំនាញ​ត្រៀម​ម៉ាស៊ីនបូមទឹក​ដើម្បី​ជួយ​បូមទឹក​ពេល​បង្ហូរទឹក​ចេញពី​ការដ្ឋាន​សាងសង់​ធ្វើ​យ៉ាងណា​កុំឱ្យ​ជន​លិច​ប៉ះពាល់​ដល់​ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

លោក បាន​បន្ត​ទៀត​ថា ក្នុងករណី​ភ្លៀង​នៅ​ចេះតែ​អូសបន្លាយ​បន្តទៀត​នោះ​ រដ្ឋបាលខេត្ត​នឹង​បន្ត​រិះរក​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ធ្វើ​យ៉ាងណា​រំដោះ​ទឹក​ពី​ការ​ដ្ឋា​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​ឲ្យ​បាន​ព្រោះ​វា​ជា​គម្រោង​អាទិភាព​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​សាងសង់​ឱ​ទាន់​ទៅតាម​កាលកំណត់​។

កាលពី​ថ្ងៃទី​៣​ ខែកញ្ញា ​ឆ្នាំ​២០២១​ រដ្ឋបាលខេត្ត​បានចេញ​សេចក្តីណែនាំ​រួចហើយ​ទាក់ទិន​នឹង​ការបិទទ្វារ​ទឹក​ត្រង់​ចំណុច​លូ​មុខ​៤​និង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៥​ដើម្បី​រំដោះ​ទឹក​ចេញពី​ការដ្ឋាន​កសាង​សង់​អាកា​ស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។

នៅក្នុង​សេចក្តី​ជួន​ដំណឹង​នោះ​រដ្ឋបាលខេត្ត​បាន​កាយ​ផ្តាច់​ទំនប់​៥៤ ចាប់ពី​ចន្លោះ​ប្រឡាយ​៩០ ដល់​ប្រឡាយ​៩២​និង ស្នើ​ប្រជាពលរដ្ឋ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​វាង​ស្របតាម​មាត់​ស្ទឹង​ទន្លេបាទី ដែល​បានរៀបចំ រួចហើយ​។​

បើ​តាម​សេចក្ដីជូនដំណឹង​រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រុមការងារ​សាងសង់​អាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ក្នុង​តំបន់​នោះ ត្រូវ​ចូលរួម​សហការ​អនុវត្ត​មាន ប្រសិទ្ធភាព​ខ្ពស់​។ ក្នុងករណី​មាន​ជន​ណា​រារាំង​ការអនុវត្ត​ខាងលើនេះ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​តាម ផ្លូវច្បាប់​ជា​ធរមាន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម