Connect with us

ព័ត៌មានជាតិ

នារី​វ័យ​២០​ម្នាក់​ មាន​វិបត្តិ​ស្នេហា​ក៏​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​ស្ពាន​ជ្រោយចង្វារ

បានផុស

នៅ

យុវតី​ម្នាក់​ដោយសារ​តែមាន​វិបត្តិ​គ្រួសារ​រ​រួមទាំង​ស្នេហា​ផង​ដោះស្រាយ​មិន​ចេញ​ស្រាប់តែ​បែក​គិត​ខ្លី​មក​លោតទឹក​សម្លាប់ខ្លួន​តែ​សំណាងល្អ​បាន​ក្រុមយុវជន​ជិះ​កង់​មួយក្រុម​ឃេ​ី​ញ​ទាន់​ហក់​ទៅ​ចាប់ទាញ់​ជួយសង្គ្រោះ​ទាន់ពេល​។

​ហេតុការណ៍នេះ បាន​កើត​ឡើង កាល​ពី​វេលា ម៉ោង ៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី ៦​ខែកញ្ញា ឆ្នាំ ២០២១​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​(​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​)​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី​រងគ្រោះ​ឈ្មោះ ពេជ្រ លី​សា​ អាយុ​២០​ឆ្នាំ​មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​ស្នាក់នៅ​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា​ បានជា​នាង​សម្រេចចិត្ត​ចង់​បញ្ចប់ជីវិត​របស់ខ្លួន​ដោយសារ​នាង​មាន​វិបត្តិ​ក្នុង​គ្រួសារ​និង​ស្នេហា​ព្រមទាំង​រឿង​ស្មុកស្មាញ​ជា ច្រេ​ី​ន​ទៀត​ដោះស្រាយ​មិន​ចេញ​ក៏​គិតបែបនេះ​តែម្តង​។

​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​យុវតី​រងគ្រោះ​ខាង​លើ​បាន​ហៅ​កង់​បី​ឥណ្ឌា​ចេញពីផ្ទះ​នៅ​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ​លុះ​មកដល់​ជិត​កណ្តាល​ស្ពាន​បាន​ចុះ​ពី​លើកង់​បី​ដើរ​ឡើង​បង្កាន់ដៃស្ពាន​បម្រុង​លោត​ស្រាប់តែ​ពេលនោះ​មាន​យុវជន​មួយក្រុម​ជិះ​កង់​ប្រទះ​ឃើ​ញ​ក៏​ហក់​ទៅ​ជួយ​និង​ស្រែក​ឆោឡោ​នាំ​យក​នារី​ខាង​លើ​មក​គល់​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​ទី​៣​ក្រោម​ស្ពាន​ជ្រោយចង្វារ​ដើម្បី​សួរនាំ​។

​បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ​និង​អប់រំ​កុំ​ឲ្យ​គិត​ខ្លី​ដូច្នេះ​តទៅទៀត​រួច​ហើយ​ក៏​ទាក់ទង​ទៅ​សាច់ញាតិ​ឲ្យមក​ទទួល​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផងដែរ​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម