ព័ត៌មានជាតិ
ចាប់ឃុំខ្លួនបុរសស្ត្រី២នាក់ប្ដីប្រពន្ធតាមសាលក្រមតុលាការ ចោទពីបទឆបោក
តាមអំណាចសាលក្រមតុលាការ នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បានចាប់ខ្លួនបុរសស្ត្រី២នាក់ប្ដីប្រពន្ធ យកទៅឃុំខ្លួនដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទ ឆបោក។

ជនត្រូវចោទជាប្ដីឈ្មោះ អឿន គា អាយុ ៥៥ឆ្នាំ និងជនជាប់ចោទជាប្រពន្ធឈ្មោះ សេង ណាំង អាយុ ៥៣ឆ្នាំ ទាំង២នាក់មានទីលំនៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួន និងឃុំខ្លួនបុរសស្ត្រីទាំង២នាក់ គឺជាការអនុវត្តតាមអំណាចសាលក្រមរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ រ័ត្ន សុីថា ដែលមានខ្លឹមសារផ្ដន្ទាទោសឈ្មោះ អឿន គា និងឈ្មោះ សេង ណាំង ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងបង្គាប់ឱ្យសងសំណងរដ្ឋប្បវេណីដល់ដើមបណ្ដឹងចំនួន២នាក់មានទឹកប្រាក់សរុបចំនួន ៩៤,០០០ដុល្លារ និង សំណងជំងឺចិត្ត សរុបចំនួន៤៥លានរៀល ក្រោមការចោទប្រកាន់ពីបទ “ឆបោក” តាមមាត្រា ៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ មករា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី