ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំថ្នាក់ជាតិនៅទី១០ កញ្ញា
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញសម្រាប់ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកអប់រំថ្នាក់ជាតិ នៅទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅតាមទីតាំងចំនួន៣កន្លែង។
លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី០៦ ខែកញ្ញាថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេរីកា) ដុសជំរុញ ឬ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្រោមឱវាទទីស្ដីការក្រសួង ព្រមទាំងស្វាមី ឬ ភរិយា ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ ទៅ ៦ខែឡើង ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យធំៗចំនួន៣កន្លែង។

លោករដ្ឋមន្ត្រីបានបន្តថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ចាក់នៅ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ថ្នាក់ដឹកនាំ ដែលមានតួនាទី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ មានឋានៈស្មើព្រមទាំងស្វាមី ឬ ភរិយា។ នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ថ្នាក់ដឹកនាំ ដែលមានតួនាទី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងឬ មានឋានៈស្មើ ព្រមទាំងស្វាមី ឬ ភរិយា។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់បុគ្គលិកអប់រំចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះរហូតដល់មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងស្វាមី ឬ ភរិយា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្នាក់ដឹកនាំនិងបុគ្គលិកអប់រំថ្នាំកជាតិទាំងអស់ពេលអញ្ជើញទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យទាំង៣ខាងលើសូមភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណចាក់វ៉ាក់សាំងកូរី-១៩ ប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ ឬ ប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រអាពាហ៍ពិពាហ៍។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានចាប់ផ្តល់ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនៅថ្ងៃទី០៨ ខែសីហាឆ្នាំ២០២១ ទៅលើក្រុមគោលដៅប្រឈមមុខខ្ពស់នឹងជំងឺកូវីដ-១៩ ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃហើយរហូតមកដល់ថ្ងៃទី០៦ ខែកញ្ញានេះមានអ្នកចាក់បានចំនួន ៦៨០,៣៥៣នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី