ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស៥នាក់ កំពុងកាប់រានព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្រុកសំឡូត
កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង០៧នាទី មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាង សហការជាមួយមន្ត្រីល្បាតMJP បានចុះល្បាតតាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងភូមិសាស្ត្រ ក្បែរច្រកតំបន់៤០០ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
មកដល់គោលដៅខាងលើ ក្រុមល្បាតបានសហការបន្ថែមជាមួយនគរបាលវរ:ការពារព្រំដែន លេខ៨២៣ ដឹកនាំដោយលោក ម៉ី ណាន់ មេប៉ុស្តិ៍ច្រក៤០០ និងកងការពារវរៈព្រំដែនលេខ៥០២ ដឹកនាំដោយលោក ម៉ៃ ម៉ុន និងលោក សួន សុខអូន ប្រធានស្តីទីទំនាក់ទំនងច្រក៤០០ ក៏បានប្រទះឃើញបទល្មើសកាប់រានឆ្ការព្រៃដីថ្មីមួយកន្លែង ពេលក្រុមល្បាតចុះទៅដល់បានជួបជនសង្ស័យកំពុងធ្វើសកម្មភាព ទើបក្រុមល្បាតបានធ្វើការចាប់ឃាត់ខ្លួនដើម្បីសាកសួរនៅស្នាក់ការMJP ។

ជនទាំង៥នាក់គឺ ១.ឈ្មោះ យូវ សារ៉ម ២.ឈ្មោះ អាន់ ទេន ៣.ឈ្មោះ អាន់ ទឿន ៤.ឈ្មោះ ស៊ិន ចាន់ និង៥.ឈ្មោះ ព្រំ ហ៊ន ពួកគេរស់នៅក្នុងភូមិកណ្តាល ស្រុកស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានរឹបអូសវត្ថុតាងរួមមាន កាំបិតខ្វែវ ចំនួន០៥ដើម និងម៉ូតូចំនួន ៣គ្រឿង ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ។

បើតាមប្រភពក្រៅផ្លូវការបានបង្ហើបថា ការកាប់រានព្រៃដើម្បីធ្វើជាកម្មសិទ្ធនេះ គឺកាប់ចំដីមន្ត្រីថ្នាក់ធំមួយរូប ទើបមានការប្តឹងអោយកម្លាំងជំនាញចុះចាប់តែម្តង។ ដោយឡែកនាពេលកន្លងមក ក៏មានការកាប់រានដីរាប់សិបហិកតាដែរ នៅក្នុងភូមិសាស្ត្រក្រវ៉ាត់ព្រំដែនក្នុងស្រុកសំឡូត ពីសំណាក់លោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ដែរ តែបច្ចុប្បន្នឮថា លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត កំពុងដាក់ពាក្យប្តឹងទៅក្រសួង និងប្តឹងចូលតុលាការហើយ ដើម្បីដកហូតដីទាំងនោះមកដាក់ជាសម្បត្តិរដ្ឋវិញ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ