ព័ត៌មានជាតិ
ពូជជីងចក់ ៣ ប្រភេទ ត្រូវបានដាក់បញ្ចូលក្នុងប្រភេទសត្វព្រៃមានដោយបង្គួរ
ពូជជីងចង់ ៣ ប្រភេទ ត្រូវដាក់បញ្ចូលក្នុងប្រភេទសត្វព្រៃមានដោយបង្គួរ ដែលត្រូវបានការពារដោយច្បាប់។តាមឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីឆ្នាំ ២០០៧ បានបញ្ជាក់ពីពូជជីងចង់ទាំង ៣ ប្រភេទមាន៖
-ជីងចក់ក្រចកបួន
-ជីងចក់ម្រាមជើងវែង
-ជីងចក់ជើងបន្លា

សត្វព្រៃជាច្រើនប្រភេទ កំពុងប្រឈមការផុតពូជ ដោយសារការបរបាញ់ និងការជួញដូរខុសច្បាប់។ យោងតាមប្រកាសលេខ ០២០ ប្រ.ក កសក ចុះថ្ងៃទី២៥ ខែ មករា ឆ្នាំ២០០៧ បានបែងចែកសត្វព្រៃជា ៣ ក្រុម មានប្រភេទជិតផុតពូជ ប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ។
១-ក្រុមប្រភេទជិតផុតពូជ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិដែលចំពោះមុខដង់ស៊ីតេនៃសារព័ន្ធនិងភូមិសាស្ត្រនៃទីជម្រករបស់វាត្រូវបានថយចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលដប់ (១០) ឆ្នាំចុងក្រោយ ឬ ក្នុងរយៈពេល បី(៣) ជំនាន់តំណពូជនៅក្នុងធម្មជាតិ និងជាប្រភេទដែលមានសារៈសំខាន់ខាងផ្នែកវិទ្យាសាស្ត្រ ព្រមទាំងមានតម្លៃសេដ្ឋកិច្ចខ្ពស់។
២-ក្រុមប្រភេទមានដោយកម្រ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃ សារព័ន្ធរបស់វាមានកម្រិតទាប កម្រជួបប្រទះ ឬមានដោយកម្រ ដែលអាចជួបប្រទះតែនៅក្នុងទីជម្រកណាមួយជាក់លាក់ ឬ ជាស្ថានិកប្រភេទ និងអាចប្រឈមមុខចំពោះការគំរាមកំហែង ឈានទៅរកការផុតពូជនៅក្នុងធម្មជាតិ ។
៣-ក្រុមប្រភេទមានដោយបង្ហូរ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃសារព័ន្ធរបស់វា មានកម្រិតច្រើនបង្គួរ មានរបាយទូលំទូលាយ មានសក្តានុពលបន្តពូជឆាប់រហ័ស និងរងការគំរាមកំហែងតិចតួចក្នុងតម្រូវការសង្គមសេដ្ឋកិច្ច។ ប្រភេទសត្វព្រៃក្នុងក្រុមមានដោយបង្គួរ រួមមានគ្រប់ប្រភេទសត្វ ដែលមិនបានចាត់ថ្នាក់ក្នុងក្រុមប្រភេទជិតផុតពូជ និង ក្រុមមានដោយកម្រ។
បើតាមនាយកដ្ឋានសត្វព្រៃនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នសត្វព្រៃត្រូវបានគេរកឃើញក្នុងនោះ ថនិកសត្វប្រហែល១៦២ប្រភេទ សត្វស្លាប ប្រហែល ៦០១ប្រភេទ ឧរង្គសត្វ ប្រហែល១៧៥ ប្រភេទ និងថលជលិកសត្វ ប្រហែល ៧៥ ប្រភេទ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង