ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាល តម្រូវឲ្យ ធ្វើតេស្តគ្រូ និងសិស្សជាមុន សិន មុននឹងបើកសាលារៀន ឡើងវិញ
អាជ្ញាធរខេត្តកណ្តាល បានណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធថា មុននឹងបើកសាលារៀនសាកល្បងឡើងវិញ ត្រូវធ្វើសំណាកតេស្តវិភាគ រកជំងឺកូវីដ-១៩ ដល់សិស្ស និងគ្រូជាមុនសិន។
នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី ការបើកសាលារៀនឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីរសៀលថ្ងៃ ទី៦ខែកញ្ញា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដើម្បីត្រៀមបើកសាលា ឡើងវិញ រដ្ឋបាលខេត្ត នឹងជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើក ដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់ ដោយយោងតាមស្ថានភាពសមស្រប។
លោកអភិបាលបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មុន នឹងបើកសាលាសាកល្បងឡើងវិញ ត្រូវអនុវត្តទៅតាមនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩។ លោកអភិបាលខេត្ត បានបន្តថា ក្នុងនោះត្រូវធ្វើសំណាកតេស្តវិភាគ រកជំងឺកូវីដ -១៩ យ៉ាងទៀងទាត់ ចំពោះសិស្ស និងគ្រូ ដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញ មិនមានហានិ ភ័យនៃការឆ្លងជំងឺនេះ។
លោកអភិបាលខេត្ត បានបន្តទៀតថា ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំង ទាំង២ដូសរួចរាល់ ទើបអនុញ្ញាតឲ្យចូលរៀន និងចូលបង្រៀនហើយសិស្ស និងគ្រូដែលមិនបាន ចាក់វ៉ាក់ សាំងមិនអនុញ្ញាតឲ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់។
ជាមួយគ្នានេះដែរ តាមសាលានីមួយៗ ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃ ដាក់នៅតាមមុខថ្នាក់រៀន ដើម្បីឲ្យសិស្ស និងគ្រូលាងសម្អាតដៃ មុនពេលចូលសាលា និងត្រូវរក្សាគម្លាត សុវត្ថិភាព និងគម្លាតសង្គមជាចំបង ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា ជាដើម។
ក្រសួងអប់រំ យុវជន និងកីឡា បានតម្រូវឲ្យរាជធានី-ខេត្ត នៅទូទាំងប្រទេស ចុះវាយតម្លៃ ស្ថានភាពជាក់ ស្តែងនិងកំណត់ទីតាំងសាលារៀនណាខ្លះ នៅតំបន់មានហានិភ័យទាប និងតំបន់ណាខ្លះ មានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩ ហើយធ្វើរបាយការណ៍មកក្រសួង ដើម្បីក្រសួងរាយការណ៍ បន្តជូនសម្តេចតេជោនា យករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញ សារ សំឡេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី-ខេត្ត ដើម្បីពិនិត្យមើលលើ ការបើកសាលារៀនឡើងវិញ នៅតាមភូមិ-ឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និង កន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំ ការបើកសាលារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែ ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី