Connect with us

ព័ត៌មានជាតិ

គ្រូនិងសិស្សណាមិនបានចាក់វ៉ាក់សាំង មិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀនទេ​

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាល​បាន​អះអាងថា​ សិស្សនិង​គ្រូ​ណា​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ មិន​អនុញ្ញាតឱ្យ​ចូលរៀន និង​បង្រៀន​នោះទេ ប្រសិនបើ​មិនមាន​ការបញ្ជាក់​ហេតុផល​ច្បាស់លាស់ ។​

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការបើក​សាលារៀន​ឡើងវិញ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​៦​ ខែកញ្ញា លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ​ដើម្បី​ត្រៀម​បើក​សាលា​ឡើងវិញ រដ្ឋបាលខេត្តនឹង​ជ្រើស​រើសយក​សាលាដែលមាន​សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​បានល្អបើក​ដំណើរការ​សាកល្បង​មុនគេ និង​ឈានទៅ​បើក​សាលា​បន្តបន្ទាប់​យោង​តាម​ស្ថានភាព​សមស្រប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាល​បាល​ខេត្ត បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរអប់រំយុវជននិង​កីឡា ក៏ដូចជា​អាជ្ញាធរ​មុននឹង​បើក​សាលា​សាកល្បង​ឡើងវិញ ​ត្រូវអនុវត្ត​ទៅតាម​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​(SOP) ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

លោកអភិបាលខេត្ត​បាន​បន្តថា​ ក្នុងនោះ​ត្រូវធ្វើ​សំណាក​តេស្ត​វិភាគ​រក​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ទៀងទាត់​ចំពោះ​សិស្ស និង​គ្រូដើម្បី​ធានាថា ការបើក​សាលា​សាកល្បង​ឡើងវិញ​មិនមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​។​

លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ​ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួល​ការចាក់​វ៉ាក់​សាំង​ទាំងពីរ​ដូ​សរួចរាល់​ទើប​អនុញ្ញាតឱ្យ​ចូលរៀន និង​ចូល​បង្រៀន​ ហើយ​សិស្សនិង​គ្រូ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មិន​អនុញ្ញាតឱ្យ​ចូលរៀន និង​បង្រៀន​នោះទេប្រសិនបើ​មិនមាន​ការបញ្ជាក់​ហេតុ​ផល​ច្បាស់លាស់ ។​

ជាមួយគ្នានេះដែរ​តាម​សាលា​នីមួយៗ​ត្រូវមាន​ម៉ាស៊ីន​វាស់កម្តៅ អាល់កុល ឬ​ជែ​ល កន្លែង​លាង​សម្អាត​ដៃ​ដាក់​នៅតាម​មុខ​ថ្នាក់រៀនដើម្បីឱ្យ​សិស្ស និង​គ្រូ​លាង​សម្អាត​ដៃ​មុនពេល​ចូល​សាលា និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គម្លាត​សង្គម​ជា​ចម្បង ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់ក្រសួង​សុខាភិ​បាល និង​អនុសាសន៍ ៣. ការពារ និង​៣.​កុំ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ។​ល​។​

ក្រសួង​អប់រំ​យុវជន​និង​កីឡាបានតម្រូវឱ្យ​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​ចុះ​វាយតម្លៃ​ស្ថាន​ភាពជាក់​ស្តែង​ និង​កំណត់​ទីតាំង​សាលារៀន​ណាខ្លះ​នៅ​តំបន់​មាន​ហានិភ័យ​ទាប​ និង​តំបន់​ណាខ្លះ​មាន​ហានិ​ភ័យ​ខ្ពស់​ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ​ហើយ​ធ្វើ​របាយការណ៍​មក​ក្រសួង​អប់​រំ​ដើម្បី​ក្រសួង​រាយការណ៍​បន្ត​ជួន​សម្តេចនាយក​រដ្ឋមន្ត្រី​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ ​សម្តេច​តេ​ជោ​ ហ៊ុន សែន បានចេញ សារ​សម្លេង​បន្ទាន់​មួយដោយ​ណែនាំ​អោយក្រសួងអប់រំយុវជននិង​កីឡា សហការ​ជាមួយ​អាជ្ញាធរ រាជធានី ខេត្ត ដើ​ម្បី​ពិនិត្យមើល​លើ​ការបើក​សាលារៀន​ឡើងវិញ នៅតាម​ភូមិ ឃុំ​ដែល​មិនមាន​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​កន្លែង​ដែល​ឆ្លង​តិចដោយ​មិនត្រូវ​រងចាំ​ការបើក​សាលារៀន​ព្រម​គ្នា​នៅ​ទូទាំង​ប្រទេស​នោះឡើយ ប៉ុន្តែ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គោរព​តាម​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់​ខ្ជួន​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម