ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០២២
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានភាគី រដ្ឋាភិបាល ភាគីនិយោជកនិងភាគីសហជីព នឹងជួបប្រជុំគ្នាជាបន្តបន្ទាប់នៅក្នុងខែកញ្ញាឆ្នាំ២០២១នេះ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី១ នាព្រឹកថ្ងៃទី៧កញ្ញា តាមប្រព័ន្ធអនឡាញ (Zoom) លោកបណ្ឌិត អ៉ិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍ថា ការប្រជុំកំណត់ប្រាក់ឈ្នួលកម្មករអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២ ធ្វើយ៉ាងណា ត្រូវបញ្ចប់មុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
លោករដ្ឋមន្ត្រីបានបន្តថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគី ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងទទួលបានការទទួលស្គាល់ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូលរួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទោះបីជាយន្តការត្រីភាគីនេះ ទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
យោងតាម អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងរបាយការណ៍ស្តីពី “ប្រាក់ឈ្នួលនៅលើពិភពលោក ឆ្នាំ២០២០-២០២១” បានផ្តល់អនុសាសន៍ថា ៖ «ការកែសម្រួលប្រាក់ឈ្នួលទាមទារឲ្យមានការរក្សាតុល្យភាព និងធានាដល់ការរក្សាបានការងារ និងស្ថេរភាពរបស់រោងចក្រ សហគ្រាស និងរក្សាបាននូវប្រាក់ចំណូលសម្រាប់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ»។ ហេតុដូច្នេះ ការពិចារណាលើអនុសាសន៍របស់ ILO ជាការចាំបាច់ដើម្បីរក្សាការងាររបស់កម្មករ និងការបង្កើតឱកាសការងារដល់យុវជន ដែលដល់អាយុនឹងចូលទីផ្សារការងារ ពីព្រោះការបញ្ចប់វិបត្តិកូវីដ-១៩ នៅពេលអនាគតខាងមុខ មិនទាន់មានពន្លឺនៅឡើយ ស្របពេល មានការផ្ទុះឡើងជាបន្តបន្ទាប់នូវវីរុស បំប្លែងខ្លួនថ្មី ដែលនាំឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការចម្លង។
គួររំលឹកថា ចាប់ពីឆ្នាំ២០១៩ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា(ក.ជ.ប.អ) ដែលជាយន្តការត្រីភាគី ដែលមានសំឡេងស្មើៗគ្នា ពីគ្រប់ភាគី (១៧-១៧-១៧) ត្រូវបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។ ជាលទ្ធផល កាលពីអាណត្តិទី១ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំចំនួន២០លើក នៅក្នុងឆ្នាំ២០១៩ និងចំនួន១១លើក នៅក្នុងឆ្នាំ២០២០ ដោយបានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ ចំនួន១៩០ដុល្លារក្នុង១ខែខែ និងឆ្នាំ២០២១ ចំនួន ១៩២ដុល្លារក្នុង១ខែ។ប៉ុន្តែប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២០៩ ទៅ ២២០ដុល្លារក្នុង១ខែ។
ទោះបីជាយ៉ាងណាក៏ដោយការ តំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ នៅកម្ពុជាធ្វើឡើងនៅពេលដែលសកលលោកកំពុងជួបវិបត្តិ នៃជំងឺកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងផ្សេងទៀតមិនមានការប្រែប្រួលប្រាក់ឈ្នួលអប្បបរមានោះទេ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ