Connect with us

ព័ត៌មានជាតិ

ឧត្តរមានជ័យ មានពលករ ត្រឡប់ពីថៃ រង្វង់១០០នាក់ ក្នុងមួយថ្ងៃ ខណៈរកឃើញកូវីដ ចន្លោះពី១០ ទៅ២០នាក់

បានផុស

នៅ

អាជ្ញាធរខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ចាប់ពីដើមខែកញ្ញានេះមក មានពលករត្រឡប់មកពីប្រទេសថៃ ចូលមក​មូល​ដ្ឋានខេត្តឧត្ដរមានជ័យ មានចំនួនក្នុងរង្វង់១០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែលខុសគ្នាច្រើន នៅពេល មាន​ការ​បើកព្រំដែនភ្លាមៗ ដោយថ្ងៃខ្លះមានពលករត្រឡប់មកវិញ ក្នុងរង្វង់៣០០នាក់ឯណោះ ក្នុងមួយថ្ងៃ។

លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្ដរមានជ័យ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌ មាន​កម្ពុ​ជា​ថ្មី នៅថ្ងៃទី៧ ខែកញ្ញានេះថា ការវិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃ មានការថយ​ចុះ​ច្រើន ចាប់ពីដើម​ខែ​កញ្ញាម​ក ដោយក្នុងមួយថ្ងៃ មានក្នុងរង្វង់១០០នាក់ ហើយក្នុងចំណោមនោះ រកឃើញវិជ្ជ​មាន​កូវីដ-១៩ ក្នុងរង្វង់​ពី​​១០ ទៅ២០នាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី រ៉ាដូ មានប្រសាសន៍បន្តថា «ជាការកត់សម្គាល់នេះ យើងឃើញថា បើយើងប្រៀបធៀប ពីពេល យើងទើប​នឹងបើកព្រំដែនថ្មីៗ ឃើញថា សន្ទុះពលករនៅពេលនេះ គឺថា ថយច្រើន យើងពិនិត្យមើលតួលេខ ដើមខែ៩នេះ គឺថា ក្នុងរង្វង់១០០នាក់ទេ ជាង១០០នាក់អញ្ចឹងទេ…តាមការពិនិត្យមើលរបាយការណ៍ ឃើញថា ការពិនិត្យលើ​ពល​ករ ពាក់ព័ន្ធនឹងកូវីដ-១៩ហ្នឹង ឃើញថា មានចំនួនមិនច្រើនទេ ក្នុងរង្វង់១០ ទៅ ២០នាក់ទេ បើយើងប្រៀប​ពីមុន គឺច្រើន ៣០០នាក់ រកឃើញ១០០ជាង»។

អភិបាលរង ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ឲ្យដឹងបន្តថា គិតមកដល់ពេលនេះ ខេត្តឧត្ដរមានជ័យ បានរក​ឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាង៧ពាន់នាក់ និងជាសះស្បើយជាង៣ពាន់ ៤នាក់។ ចំពោះប្រជា ពលរដ្ឋ ក៏ដូចជា​ពល​ករ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួនជិត ៣ពាន់នាក់។

ឆ្លើយតបនឹងការលើកឡើង អំពីការធ្វើចត្តាឡីស័ក រយៈពេលយូរថ្ងៃនោះ ត្រូវបានលោក ឌី រ៉ាដូ អ្នកនាំពាក្យ រដ្ឋបាល​ខេត្តឧត្ដរមានជ័យ បញ្ជាក់ថា តាមគោលការណ៍ គឺត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ហើយប្រសិន បើបុគ្គល​នោះ រកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវចាប់ផ្ដើមរាប់ថ្ងៃទី១ឡើងវិញ។

លោកមានប្រសាសន៍ថា «ជាការគោលការណ៍ របស់ក្រសួងសុខាភិបាល​ គឺថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលវិល​ត្រឡប់មកពីប្រទេសថៃវិញ គឺតម្រូវឲ្យធ្វើចត្តាឡីស័កហ្នឹង រយៈពេល២១ថ្ងៃ ជាគោលការណ៍ណា៎ ប៉ុន្តែករណី​ឧទា​ហ​រ​ណ៍​ថា ដល់ថ្ងៃទី៧ គាត់ត្រូវយកសំណាកតេស្ដ បើសិនជាពិនិត្យឃើញថា គាត់មានវិជ្ជមាន ជំងឺកូវីដ-១៩ គឺយើង​ត្រូវបន្តទៀត យើងរាប់ពីថ្ងៃទី១ឡើងវិញ រហូតដល់២១ថ្ងៃ»។

អ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ អាជ្ញាធរខេត្តឧត្ដរមានជ័យ អា​ច​គ្រប់គ្រង លើស្ថានការណ៍ នៃ​ការឆ្លងរាលដាល ជំងឺកូវីដ-១៩បានហើយ មិនមានការឆ្លងធ្ងន់ធ្ងរ ដូចមុនទៀតទេ៕  

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម