ព័ត៌មានជាតិ
អគារថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រូវបញ្ចប់ការសាងសង់ នៅដើមឆ្នាំ ២០២២ខាងមុខ
សំណង់អគារថ្មី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបំពាក់ដោយឧបករណ៍ និងសម្ភារ:ទំនើបៗ នោះ នឹងត្រូវបញ្ចប់ការសាងសង់ នៅដើមឆ្នាំ២០២២ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងនៅថ្ងៃទី៧ ខែកញ្ញានេះថា លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ តែងតែចុះត្រួតពិនិត្យជាប្រចាំ ចំពោះការសាងសង់សំណង់អគារថ្មីនេះ ដើម្បីធ្វើយ៉ាងណា ឲ្យបញ្ចប់ការសាងសង់ នៅដើមឆ្នាំ២០២២ ខាងមុខ។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងបន្តថា សំណង់អគារថ្មី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចាប់ ផ្ដើមសាងសង់ កាលពីខែឧសភា ឆ្នាំ២០១៩មកម្លេះ ហើយការសាងសង់មានការយឺតយ៉ាវខ្លះ ដោយសារតែ ការរាតត្បាត នៃជំងឺកូវីដ-១៩ ព្រោះឧបករណ៍ និងសម្ភារៈខ្លះ ត្រូវបានបញ្ជាទិញពីក្រៅប្រទេស។ អគារនេះ មានកម្ពស់ ៩ជាន់ និងមានទំហំ ៤០ម x ៥០ម ហើយត្រូវបានបំពាក់ដោយឧបករណ៍ និងសម្ភារ:ទំនើបៗ និងមានគុណភាព ដើម្បីឲ្យសាកសមជាអគារថ្មី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?