ពន្ធដារ​បន្ត​ក្រើនរំលឹក​ជា​លើកចុងក្រោយ​ ដល់​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ​ រួសរាន់​ទៅ​បង់ពន្ធ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ពន្ធដារ​បន្ត​ក្រើនរំលឹក​ជា​លើកចុងក្រោយ​ ដល់​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ​ រួសរាន់​ទៅ​បង់ពន្ធ

Published

on

​​អគ្គនាយកដ្ឋាន​ពន្ធដារ ​បាន​ក្រើនរំលឹក​ជា​លើក​ចុង​ក្រោយ​ ដល់​ប្រជាពលរដ្ឋ​ ដែល​នៅ​មិនទាន់​បង់ពន្ធ​ ត្រូវ​រួសរាន់​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២០​ ដើម្បី​ចៀសវាង​ទទួលរង​នូវ​ទោស​ទណ្ឌ​ តាមច្បាប់​ ខណៈ​ការ​បង់ពន្ធ​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣០​​ខែ​វិច្ឆិកា​នេះ។

​​បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ករណី​យានជំនិះ​គ្រប់​ប្រភេទ​ខកខាន​មិនបាន​បង់​ពន្ធ​ទាន់​ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ដ​នឹង​ត្រូវ​ទទួលរង​នូវ​ទោស​ទណ្ឌ​តាមច្បាប់ ស្ដីពី​សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ជាពិសេស​នគរបាល​ចរាច​រណ៍ ដើម្បី​ចុះ​ពិនិត្យ​ការអនុវត្ត​ប្រ​មូល​ពន្ធ​នេះ នៅតាម​ដងផ្លូវ​នានា បន្ទាប់​ពីបទ​បញ្ចប់​ការ​ប្រមូល​ពន្ធ​។

​ចំណែក​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ មិន​មាន​ការ​ពន្យារ​ពេល ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំ​ឆ្នាំ​២០២០ នោះ​ទេ​។ ​លោក​បាន​បន្ត​ថា​ ទោះបី​ការ​ប្រមូល​ពន្ធ​នេះ ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ​ក្តី ក៏​បងប្អូន​ជា​ម្ចាស់​យានយន្ត នៅតែ​អាច​បង់ពន្ធ​នេះ នៅ​ក្រោយ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០​បាន ប៉ុន្តែ «​ត្រូវ​រង​ការ​ពិន័យ​»៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ខណ្ឌទួលគោកបានសម្រេចជ្រើសរើសយកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម