ព័ត៌មានជាតិ
ជនអនាថាអ្នកញៀនថ្នាំជាង៣០០នាក់ត្រូវខណ្ឌដូនពេញចាប់ប្រមូលធ្វើតេស្តកូវីដ-១៩
អាជ្ញាធរខណ្ឌដូនពេញបានបន្តចុះចាប់ប្រមូលក្រុមជនអនាថាញៀនថ្នាំនៅក្នុងមូលដ្ឋានខណ្ឌបានជាង៣០០នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក និងតេស្តសំណាករកឫសគល់នៃការចម្លងមេរោគកូវីដ-១៩។

អាជ្ញាធរខណ្ឌដូនពេញបានឱ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ក្រុមជនអនាថា និង អ្នក ញៀនថ្នាំជាង៣០០នាក់ ត្រូវបានចាប់ប្រមូលយកធ្វើសំណាក និងចត្តាឡីស័ក ដេីម្បីឈានទៅកាត់ផ្ដាច់ការចម្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត២ខែកន្លងមកនេះ។

ប្រតិបត្តិការណ៍នោះក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រុមការងារចម្រុះរបស់ខណ្ឌដូនពេញ បានបើកយុទ្ធនាការចុះប្រមូលក្រុមជនអនាថា ក្មេងញៀនថ្នាំ យកមកធ្វើសំណាក និងចត្តាឡីស័កនៅក្នុងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

កម្លាំងប្រជាការពារបានចុះប្រមូលក្រុមជនអនាថា បានសរុបចំនួន ៣៥០ នាក់ ក្នុងនោះប្រុសចំនួន ២០៤នាក់ ស្រីចំនួន ១២៤នាក់ និងកូនក្មេងចំនួន២២នាក់។ ក្នុងនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចសរុបចំនួន ២៨០នាក់ ប្រុសចំនួន ១៥៧នាក់ ស្រីចំនួន ១០២នាក់ ក្មេងចំនួន ២១ នាក់។ នៅសល់បន្តធ្វើចត្តាឡីស័កក្នុងមណ្ឌលសរុបចំនួន ៧០នាក់ ប្រុសចំនួន ៤៧នាក់ ស្រីចំនួន ១២នាក់ ក្មេងចំនួន ០១នាក់។ ចំពោះអ្នកដែលនៅសេសសល់ កម្លាំងនឹងបន្តស្វែងរកបន្ថែមទៀតរហូតដល់អស់៕
អត្ថបទ៖ រស្មី


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា