ព័ត៌មានជាតិ
ឃាត់ខ្លួនក្មេងស្ទាវ១០នាក់ ករណីកាប់គ្នាស្លាប់ម្នាក់ បញ្ជូនទៅតុលាការ
ក្មេងស្ទាវចំនួន១០នាក់ ត្រូវកម្លាំងសមត្ថកិច្ចចុះប្រមូល ដើម្បីបញ្ជូនទៅសាលាដំបូង បន្ទាប់ពីពួកគេបានបើកឆាកវាយប្រហារគ្នាដោយប្រើដំបង ដុំថ្ម និង ដាវ បណ្តាលឲ្យមានយុវជនម្នាក់ស្លាប់ ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងដោយមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងនោះនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក កម្លាំងចម្រុះបានចុះទៅកាន់ ចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានធ្វើការនាំខ្លួនជនសង្ស័យ ០២ ក្រុម មានចំនួន ១០ នាក់ មកកាន់ស្នងការដ្ឋាន ។
ជនទាំងនោះមានឈ្មោះ ១.ឈ្មោះ ថាវ វុត្ថា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ២.ឈ្មោះ សែម វិរ: ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ៣. ឈ្មោះ មាស គ្រឹស្នា ហៅ បារាំង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ ៤.ឈ្មោះ វី ចិន្តា ហៅ ខ្មៅ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ៥.ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ៦.ឈ្មោះ លី ថុនា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ៧.ឈ្មោះ សុក ប៊ុនទិត្យ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួទួលតាឯក ៨. ឈ្មោះ វ៉ាន់ ហុកហេង ហៅស្រួច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួទួលតាឯក ៩.ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ទួលតាឯក និង ១០.ឈ្មោះ សឺន សិទ្ធិសក័ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ អូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៤០ នាទី យប់ នៅចំណុច ក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង ០២ ក្រុម ខាងលើ បានធ្វើសកម្មភាពប្រើប្រាស់កាំបិត ដំបង និង ដុំថ្ម កាប់ វាយ និងគប់ទៅលើជនរងគ្រោះឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង បណ្តាលឲ្យស្លាប់ នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

វត្ថុតាងដកហូតរួមមាន ៖ ដំបងដែកមានរាងបួនជ្រុង ប្រវែង ៧០សង់ទីម៉ែត្រ ០១ ដើម កាំបិតដែក មានដងឈើ ប្រវែង ៩០សង់ទីម៉ែត្រ ០១ ដើម និង ម៉ូតូម៉ាកហុងដា វេវ ពណ៌ស គ្មានស្លាកលេខចំនួន ០១ គ្រឿង ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត និងចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក