Connect with us

ព័ត៌មានជាតិ

មេខ្យល់២នាក់ ត្រូវឃាត់ខ្លួន ខណៈផ្គើននឹងច្បាប់នាំពលករឆ្លងដែនខុសច្បាប់

បានផុស

នៅ

សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់មេខ្យល់២នាក់ ដែលបម្រុងនាំពលករច្រើននាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក​ហេង បារាំង​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ឲ្យ​ដឹងថា ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ទាំង​២​នាក់​ ក្នុងចំណោម​ពលករ​ជាច្រើន​នាក់​នេះ​ ធ្វើឡើង​ចំនួន​២​ទីតាំង​ផ្សេងគ្នា​ កាលពី​ថ្ងៃទី​០៥​ និង​ថ្ងៃទី​០៦​ ខែកញ្ញា ​ឆ្នាំ​២០២១ ដោយ​ករណី​ទី​១​កម្លាំង​ផ្នែក​ជំនាញ​ បាន​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ពលករ​ខ្មែរ​ បាន​ចំនួន​៩​នាក់​ ខណៈដែល​ពួកគេ​ប្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ នៅត្រង់ចំណុច​ច្រកទ្វារ​ព្រំដែន​អូរ​រំ​ដូ​ល​ ក្នុងភូមិ​អូរ​ថ្មី​ឃុ​ ឃុំ​ពេជ្រ​ចិន្តា និង​ករណី​ទី​២​ឃាត់ខ្លួន​ បាន​បុរស​មេខ្យល់​ចំនួន​២​នាក់​ទៀត​ នៅត្រង់ចំណុច​រង្វង់​មូល​ ក្នុងភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ដែល​អ្នក​ទាំង​២​នាក់​ជា​អ្នក​នាំ​ពលករ​ទាំង​៩​នាក់ ​ចូលទៅ​ប្រទេស​ថៃ​។

​ប្រតិបត្តិ​បង្ក្រាប​ខាងលើនេះ​ នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​បាន​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន​១១​នាក់​ ប្រុស​ចំនួន​៣ ​ស្ត្រី​០៥​នាក់ រួម​ទាំង​ក្មេង​ចំនួន​០៣​នាក់ ​ផង​ដែរ​។ ​ប្រភព​នគរបាល​ដដែល​បាន​បញ្ជាក់ថា បុរស​ជា​មេខ្យល់​ទាំង​០២​នាក់ ​ត្រូវ​បាន​ផ្នែក​ជំនាញ​រៀបចំ​បែបបទ​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​ ដើ​ម្បី​អនុវត្ត​បន្ត​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម