ព័ត៌មានជាតិ
នៅតែធ្ងន់ ខេត្តសៀមរាបមួយថ្ងៃ មានអ្នកឆ្លងកូវីដជិតមួយរយនាក់
ខេត្តសៀមរាប៖ ករណីផ្ទុះឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលមកទល់ពេលនេះមិនទាន់មានការថយចុះនៅនៅឡើយក្នុងខេត្តសៀមរាប គឺមួយថ្ងៃមានអ្នកឆ្លងជិត ១០០នាក់។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្សរដ្ឋបាលខេត្តបានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទដៃ នៅរសៀលថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២១នេះថា ករណីផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ នៅខេត្តសៀមរាបភាគច្រើនផ្ទុះចេញពីសហគមតែម្តង ហើយចំពោះករណីនាំចូលគឺភាគតិច។
លោកអភិបាលរងខេត្តក្នុងនាមអាជ្ញាធរខេត្ត ក្រុង ស្រុក ក៏បានចុះធ្វើការផ្សពផ្សាយទៅដល់ប្រជាពលរដ្ឋទូទាំងពីវិធានការការពារ ហាមឃាត់មិនឲ្យមានការជួបជុំ និងទទួលគ្រឿងស្រវឹង និងពាក់ម៉ាស់ លាងដៃនិងអាកុលឬចេលឲ្យបានជាប់ជានិច្ច។
លោកអភិបាលរងខេត្ត ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ទោះបីបងប្អូនបានធ្វើការចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ ពិតមែន ក៏ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ពីព្រោះជំងឺនេះមិនរើសអើងជនណាម្នាក់នោះឡើយ នៅពេលដែល យើងមានការធ្វេសប្រហែសនោះ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ