ព័ត៌មានជាតិ
លោកបណ្ឌិត ហេង វ៉ាន់ដា៖ ការទទួលបានវ៉ាក់សាំងដូសទី៣ប្រៀបដូចអាវក្រោះដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៧ ខែកញ្ញានេះថា ការដែលបុគ្គលិកគ្រឹះស្ថានសិក្សាឯកជនទទួលបានវ៉ាក់សាំងដូសទី៣ ប្រៀបបានដូចអាវក្រោះមួយដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសក្នុងដំណាក់ដែលគ្រោងបើកសាលារៀនឡើងវិញ។
ការលើកឡើងរបស់លោកបណ្ឌិត ហេង វ៉ាន់ដា នេះ បានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃនេះបានសរសេរលិខិតផ្ញើជូនលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសរៀបចំចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនបុគ្គលិកគ្រឹះស្ថានសិក្សាឯកជន និងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យអប់រំនៅរាជធានីភ្នំពេញ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា «តាមពិតយើងកំពុងបានបើកដំណើរការជាបណ្តើរៗហើយគ្រូបានចាក់ពីរដូសគ្រប់ៗគ្នារួចហើយដែរ។ អីចឹងការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្ត្រីមួយដូសទៀតឱ្យគ្រប់៣ដូសនេះ ប្រៀបដូចជាយើងមានអាវក្រោះរឹងមាំងាយស្រួលដល់ការចូលទៅបង្រៀនដល់សិស្សានុសិស្សរបស់យើង»។
លោកបណ្ឌិត ហេង វ៉ាន់ដា ក្នុងនាមសមាគមបានមានការសប្បាយចិត្តនិងគោរពថ្លែងអំណរគុណដែលលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលតែងតែគិតគូដល់វិស័យឯកជន។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថានាពេលឆាប់ៗខាងមុខនេះ ដំណើរការបង្រៀន និងរៀនជាលក្ខណៈបណ្ដុះនៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជនក្នុងតំបន់ដែលមានហានិភ័យទាបក្នុងការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងត្រូវធ្វើឡើងជាដំណាក់កាលៗ ដោយបុគ្គលិកអប់រំទាំងវិស័យសាធារណៈ និងឯកជននឹងត្រូវជួបដោយផ្ទាល់ជាមួយសិស្សានុសិស្ស និងនិស្សិត។
លោករដ្ឋមន្ត្រីបានបន្តទៀតថា បុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាសាធារណៈ បាននឹងកំពុងទទួលវ៉ាក់សាំងជំរុញ ឬដូសទី៣ ជាបណ្តើរៗ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ប៉ុន្តែវិសាលភាពនេះ ពុំទាន់បានគ្របដណ្តប់លើបុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាឯកជន និងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យអប់រំនៅឡើយ។

លោករដ្ឋមន្ត្រីបានស្នើលោកស្រីប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូឌីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស មេត្តាពិនិត្យ និងសម្រេចរៀបចំការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនដល់បុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាឯកជននិងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យអប់រំក្នុងក្របខណ្ឌរាជធានីភ្នំពេញដោយក្តីអនុគ្រោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ