Connect with us

ព័ត៌មានជាតិ

ប្រយ័ត្ន​! ល្បិច​ផ្តល់​ប្រាក់កម្ចី​តាម​អន​ឡាញ​ខុសច្បាប់

បានផុស

នៅ

នាយកដ្ឋាន​ព័ត៌មានវិទ្យា ​៖ កន្លងមក នាយកដ្ឋាន​ព័ត៌មានវិទ្យា​ធ្លាប់​បានធ្វើការ​ផ្សព្វផ្សាយ​នូវ​អត្ថបទ​អប់រំ ស្តីអំពី “​ហានិភ័យ​នៃ​កម្ចី​អន​ឡាញ​ខុសច្បាប់ (Loan Shark / Scam)” ដែល​អត្ថបទ​នោះបាន​អធិប្បាយ​អំពី​ល្បិចកល ដែល​ជនខិលខូច​បាន​អនុវត្ត​ក្នុងការ​ឆបោក ឬ​ដាក់​អន្ទាក់​ទៅលើ​ជនរងគ្រោះ ព្រមទាំង​បរិយាយ​អំពី​ហានិភ័យ​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។

ថ្មីៗ​នេះ ដោយ​ទទួលបាន​សេចក្តីរាយការណ៍​ជា​បន្ត​បន្ទាប់ពី​មហាជន ក្រុមការងារ​យើងខ្ញុំ សូម​លើកយក​នូវ​ល្បិចកល និង​បច្ចេកទេស​ថ្មី ដែល​ជនខិលខូច​បាន​ប្រើប្រាស់​ក្នុងការ​អូសទាញ​ជនរ​ង​គ្រោះ​ឲ្យ​យល់ព្រម​ខ្ចីប្រាក់​អន​ឡាញ ជា​សង្ខេប​ដូចខាងក្រោម​៖

១- ជនខិលខូច​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឬ​គេហទំព័រ ដោយ​ដាក់ឈ្មោះ​ក្រុមហ៊ុន​កម្ចី​ប្រាក់​អន​ឡាញ​

២- ជនខិលខូច​ធ្វើការ​ផ្សព្វផ្សាយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឬ​គេហទំព័រ (Ads) លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​ធ្វើការ​អូសទាញ​ការចាប់អារម្មណ៍​ពី​ជនរងគ្រោះ​

៣- ជនរងគ្រោះ​អាចធ្វើ​ការស្នើសុំ​កម្ចី​ពី​ជនខិលខូច ជាមួយ​លក្ខខណ្ឌ​ងាយៗ ដោយ​គ្រាន់តែ​ផ្តល់នូវ​រូបថត​អត្តសញ្ញាណប័ណ្ណ លេខ​ទូរស័ព្ទ រូបភាព ឬ​វីដេអូ​អាក្រាតកាយ​របស់​ជនរ​ង​គ្រោះ​

៤- ជនខិលខូច​នឹង​ប្រើប្រាស់​ព័ត៌មាន​អត្តសញ្ញាណប័ណ្ណ រូបភាព ឬ​វីដេអូ​អាក្រាតកាយ ដើម្បី​គំរាមកំហែង​ជនរងគ្រោះ​ករណី​ពុំ​សង​ប្រាក់ ឬ​បង់​ការប្រាក់​ដ៏​ច្រើន​លើសលប់​

៥- ករណី​មួយចំនួន ជនខិលខូច​បានធ្វើកា​រ​ប្រើប្រាស់​រូបភាព ឬ​វីដេអូ​អាក្រាតកាយ​ជនរងគ្រោះ​គំរាម​ទារប្រាក់ ឬ​ជួញដូរ​ផងដែរ​។​

ជាថ្មី​ម្តងទៀត​ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​ពាក់ព័ន្ធ​នឹង​ប្រភេទ​បទល្មើស​ខាងលើ និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​រក្សា​ការពារ​ព័ត៌មាន​បុគ្គល តួរ​យ៉ាង​ដូចជា​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​ធនាគារ លេខ​ទូរស័ព្ទ អាសយដ្ឋាន​ស្នាក់នៅ រូបភាព ឬ​វីដេអូ​ផ្ទាល់ខ្លួន ជៀសវាង​ការចែករំលែក ឬ​ផ្ញើរ​ឲ្យ​អ្នកណាម្នាក់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ឬ​ប្រភព​ច្បាស់លាស់៕

អាន​អត្ថបទ​ស្តីអំពី ហានិភ័យ​នៃ​កម្ចី​អន​ឡាញ​ខុសច្បាប់ (Loan Shark/Scam)! ៖ https://web.facebook.com/…/a.11750783…/1856453864529247/​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីបង្កើនសុក្រឹត្យភាព ប្រសិទ្ធភាព តម្លាភាព និងមាននិរន្តរភាព

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២១ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៣៩ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៥៨ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម