ព័ត៌មានជាតិ
អ្នកវិនិយោគបរទេសម្នាក់លើកដៃសំពះសម្តេចតេជោហ៊ុន សែនជួយរកយុត្តិធម៌ ករណីលោកផ្កាយ៣ លក់ដីខ្យល់ជាង៣លានដុល្លារ
ភ្នំពេញ ៖ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯកស៊ុន ហួរ បានបំភ្លឺអំពីរឿងទិញ-លក់ដីតាមរយៈសារព័ត៌មានមួយចំនួនកាលពីពេលថ្មីៗ នារសៀលថ្ងៃទី៧កញ្ញាឆ្នាំ២០២១នេះលោកជី កានយូ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី (TW LI XIN TECHNOLOGY CO, LTD)បានឆ្លើយតបវិញហើយបញ្ជាក់ថា « ប្លង់ដីទាំង៥របស់លោកស៊ុន ហួរ មានប្លង់រឹង២ ប្លង់ទន់៣ ,ប្លង់រឹង១បានយកទៅវិញ ហើយប្លង់ទាំងអស់ពុំមានប្រយោជន៍សម្រាប់រូបលោកនោះទេ សូមលោកស៊ុន ហួរ មកយកទៅវិញចុះ!»។

លោកជី កានយូ បានបំភ្លឺថា ចំពោះប្លង់ដីទាំង៥ដែលលោកស៊ុន ហួរបានដាក់បញ្ចាំ គឺមានប្លង់រឹង២ មានឈ្មោះស៊ុន ហួរមួយប្លង់ និង មួយប្លង់ទៀតឈ្មោះផ្សេង គាត់បានយកទៅវិញតាំងពីឆ្នាំ២០១៨ថា«យកទៅបង្រួមដីចូលគ្នា ហើយមិនឃើញយកមកឱ្យលោកវិញឡើយ»។ ចំណែកប្លង់ដី៣ទៀតជាប្លង់ទន់ចុះហត្ថលេខាត្រឹមលោកមេឃុំ គឺមានឈ្មោះស៊ុន ហួរមួយប្លង់ និង ឈ្មោះផ្សេង២ប្លង់។

ប្រសិនលោកស៊ុន ហួរចង់បានសូមអញ្ជើញមកពិភាក្សាជាមួយលោកមេធាវីយកទៅវិញចុះ ព្រោះប្លង់ទាំងអស់ពុំមានប្រយោជន៍សម្រាប់រូបលោកនោះទេ។

លោក ជី កានយូ ជាអ្នកវិនិយោគមកពីប្រទេសចិន បានបញ្ជាក់ថា នៅពេលនេះលោកសុំឱ្យលោកស៊ុន ហួរ ទទួលស្គាល់ សច្ចភាព២ចំណុច ទី១-សូមលោកស៊ុន ហួរ ត្រូវតែទទួលស្គាល់នូវអ្វីដែលគាត់បានប្រព្រឹត្តមកលើរូបលោកនិងទី២-លោកស៊ុន ហួរ ត្រូវសងសំណងមកលោកវិញ តាមកិច្ចសន្យាទិញ-លក់ដី គឺសងនូវអ្វីដែលលោកគួរត្រូវបាន។

លោក ជី កានយូ បានរំលឹកឡើងវិញថា លោកស៊ុន ហួរបានចុះកិច្ចសន្យាលក់ដីទំហំ៩២៨០ ម៉ែត្រការេ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃសរុប៣លាន៣សែនដុល្លារ ហើយបានកក់លុយលើកទី១ចំនួន១០%ស្មើនឹង៣៣ម៉ឺនដុល្លារ ។ បន្ទាប់ពីប្រគល់លុយរួចទើបដឹងថាដីនោះមិនមែនជាដីលោកស៊ុន ហួរនោះទេ។ ទង្វើដំបូងរបស់គាត់គឺបានរំលោភលើច្បាប់កម្ពុជារួចទៅហើយ ព្រោះលោកបានទារលុយវិញគាត់ថា «គ្មានលុយសង»។ពេលនោះលោកស៊ុន ហួរ ថាកុំបារម្ភ ព្រោះគាត់ពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ។
លោកបន្តថា នៅពេលនោះលោកក៏ជឿជាក់ម្តងទៀត បន្ទាប់ពីលោកស៊ុន ហួរអះអាងថា ត្រឹមរយៈពេល១ឆ្នាំ ឬយ៉ាងយូរ១ឆ្នាំកន្លះ គាត់នឹងកាត់ប្លង់ដីមកឱ្យរូបលោក ហើយក៏ឱ្យមេធាវីណាត់ជួបគ្នាទិញ-ធ្វើកិច្ចសន្យាលក់ដីម្តងទៀត ហើយលោកស៊ុន ហួរ តម្រូវឱ្យកក់លុយ១០%ទៀតស្មើនឹង៣៣ម៉ឺនដុល្លារ,សរុប២០%ស្មើនឹង៦៦ម៉ឺនដុល្លារ រួចលោកដាក់ ប្លង់ដីចំនួន៥ប្លង់ដាក់បញ្ចាំ។

ចំពោះការបំភ្លឺរបស់លោកស៊ុន ហួរ ថា គាត់មិនបានគេចវេសការសងប្រាក់ លោកជី កានយូ បានបកស្រាយវិញថា គាត់(ស៊ុន ហួរ)មិនដែលបានមកទាក់ទងរូបលោកម្តងណាឡើយ ពោលគែគាត់មិនចង់សងលុយមកលោកវិញ បើមានចេតនាសងលុយគាត់នឹងកាត់ប្លង់មកឱ្យលោកតាមកិច្ចសន្យាមិនខានឡើយ។

លោកជី កានយូ បានបញ្ជាក់ថា មេធាវីរបស់លោកបានដាក់ពាក្យបណ្តឹងជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចហើយ ដើម្បីឱ្យលោកជួយរកយុត្តិធម៌ ហើយតាមរយៈលោកមេធាវីដដែលលោកនឹងដាក់ពាក្យបណ្តឹងជូនសម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន(ប៉ាប៉ា-ម៉ាក់ម៉ាក់)មេត្តាជួយរកយុត្តិធម៌ដល់រូបលោកផង។ ព្រោះលោកស្រឡាញ់ទឹកដីកម្ពុជា ហើយបានយកប្រទេសកម្ពុជា ជាប្រទេសទី១ ដើម្បីវិនិយោគទៅលើវិស័យ សណ្ឋាគារ កាស៊ីណូនិងភោជនីយដ្ឋាន ហើយបែរជាជួបរឿងបែបនេះ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ លេខ នស/រកត/០៥២០/៥៥៦ ចុះថ្ងៃទី២៩ ឧសភា ឆ្នាំ២០២០ បានបញ្ចប់ និង តែងតាំង ផ្តល់ឋានៈលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ អត្តលេខ ៧៨១១១ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ មកជា«ទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើ អគ្គនាយក»។
ជុំវិញករណីលោកជី កានយូ ប្តឹងលោកស៊ុន ហួរពីករណីឆបោកនិងរំលោកលើសេចក្តីទុកចិត្តទៅសាលាដំបូងរាជធានីភ្នំពេញនាកន្លងទៅ អំពីរឿងទិញលក់-ដី ត្រូវបានលោកស៊ុន ហួរ បដិសេធថា ខុសពីការពិត។ ក៏ប៉ុន្តែលោកស៊ុន ហួរ បានទទួលស្គាល់ថា «លោកពិតជាបានធ្វើកិច្ចសន្យាទិញ-លក់ដី ហើយទទួលប្រាក់កក់ចំនួន៦៦ម៉ឺនដុល្លារពិតប្រាកដ ព្រមទាំងបានដាក់បញ្ចាំប្លង់ដី៥ប្លង់មានតម្លៃលើសចំនួនលុយដែលកក់ទៀតផង»។

ចំណែកប្លង់ដីទាំង៥ប្លង់នោះ ត្រូវបានលោកជី កានយូ អះអាងថា «ប្លង់ដីទាំងអស់ពុំមានប្រយោជន៍សម្រាប់រូបលោកនោះទេ សូមលោកស៊ុន ហួរមកពិភាក្សាជាមួយមេធាវីលោកយកទៅវិញចុះ »៕
ដោយ ៖ នរា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត