ព័ត៌មានជាតិ
ផ្ទុះកូវីដលើអាជីវករផ្សារលើកំពង់ឆ្នាំង ក្រោយមានអាជីវករម្នាក់ស្លាប់ដោយកូវីដបំប្លែងថ្មី
ក្រោយពីមានស្ត្រីម្នាក់ជាអាជីវករផ្សារលើបានមរណភាពកាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា Delta គ្រូពេទ្យខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចុះយកសំណាកលើអាជីវករផ្សារលើកមពង់ឆ្នាំចំនួន៨៨នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១១នាក់ បន្ថែមទៀត នេះបើយោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រូពេទ្យខេត្តបានបន្តថា ករណីនេះមិនទាន់អាចបញ្ជាក់ថាជាករណីកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា នោះទេ ព្រោះគ្រាន់តែធ្វើតេស្តសំណាកដំបូង (តេស្តរហ័ស) ដោយត្រូវបញ្ជូនសំណាកទាំងនោះទៅកាន់វិទ្យាដ្ឋានប៉ាស្ទ័រក្រុងភ្នំពេញ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាតើជាកូវីដ១៩ ប្រភេទធម្មតា ឬក៏ជាការកូវីដបំប្លែងថ្មីប្រភេទដែលតា Delta។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីកូវីដបំប្លែងថ្មី ប្រភេទដែលតា នៅក្នុងខេត្តកំពង់ឆ្នាំងមាន១៣ករណីហើយ ។ ដោយឡែកនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ងិន ចាន់សារ៉េត ជាប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យយកសំណាកក្នុងខេត្តកំពង់ឆ្នាំង បញ្ជាក់ថា បានរកឃើញកូវីដបំប្លែងថ្មីប្រភេទដែលតា ចំនួន០៥នាក់បន្ថែមទៀត ។

ករណីនេះអាជ្ញាធរខេត្តកំពង់ឆ្នាំងនិងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត សូមបង្កើនការប្រុងប្រយ័ត្ន អាជ្ញាធរខេត្តនិងគ្រូពេទ្យសូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីប្រជុំជន និងទីផ្សារសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ដោយត្រូវអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ ឈៀងថារិទ្ធ




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក