Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​ព្យាយាម​ដោះស្រាយ​ទំនាស់​រ៉ាំរ៉ៃ​ ដោយ​ទទួល​បាន​ជោគជ័យ​សឹង​គ្រប់​រឿង​

បានផុស

នៅ

​ជា​រៀងរាល់​សប្តាហ៍ ​នៅ​សាលា​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​ព្យាយាម​ដោះស្រាយ​ទំនាស់​គ្រប់​រឿង​ ដែល​កើតមានឡើង​ហើយ​លទ្ធផល​ គឺ​ទទួល​បាន​ជោគជ័យ​ដោយ​គ្មាន​អ្នកឈ្នះ​ឬ​ចាញ់​នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​កិច្ច​ដំណោះស្រាយ​ គឺ​អាជ្ញាធរ​លោក​បាន​កោះ​អញ្ជើញ​ភាគី​ទំនាស់​មក​ឆ្លើយ​តទល់​គ្នា​ព្រមទាំង​មាន​ឯកសារ​រៀងៗ​ខ្លួន ​ដែល​ពី​មុន​មក​ពួកគាត់​ខ្លះ​ មិន​ទាំង​ស្គាល់​មុខ​គ្នា​ច្បាស់​ផង​។​

​តាម​ប្រភព​ពី​មន្ត្រី​ដោះ​ស្រាយ​ បាន​និយាយ​ថា ​ករណី​ទំនាស់​រាល់ថ្ងៃ​ភាគច្រើន ​គឺ​ទំនាស់​ដីធ្លី​ពិសេស​ព្រំ​របង​តែ​ម្តង​និង​ផ្លូវ​ដើរ​ ដែល​ពី​មុន​មក​ហាងឆេង​ដីធ្លី​មិនទាន់​ឡើងថ្លៃ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដីឡូត៍​លុះដល់​ពេល​ដី ​ត្រូវប៉ាន់​ចាប់​ផ្តើម​បិទ​របង​ក៏​ស្រាប់តែ​កើត​ទំនាស់​តែ​ម្តង​។

​ទាក់ទិន​និង​ករណី​ដោះស្រាយ​ទំនាស់​នេះ​លោក​ ចេង មុនី​រ៉ា អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ច្បារអំពៅ ​បាន​មានប្រសាសន៍ថា ចំពោះ​ករណី​ដោះស្រាយ​ទំនាស់​ គឺ​មិន​ឲ្យ​ភាគី​ណា​ឈ្នះ​ឬ​ចាញ់​នោះ​ទេ ហើយ​ការ​រក​ដំណោះស្រាយ​តទល់​គ្នា​ គឺ​មិន​ប្រសិទ្ធិ​ភាព​ខ្ពស់​ណាស់​។​ ម្យ៉ាងទៀត​អ្នកដោះស្រាយ ​ត្រូវ​ឈរ​លើ​ភាព​យុត្តិធម៌​មិន​លំអៀង​និង​មិន​គិត​ពី​លាភសក្ការៈ​។​

​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​បញ្ជាក់​ថា​ រាល់ពេល​ដោះស្រាយ​វិវាទ​ដីធ្លី​ គឺ​ភាគី​ទាំង​សង្ខាង​ ត្រូវ​បាន​ចុះទៅ​ទីតាំង​ដី​ ដោយមាន​ការចូលរួម​ពី​មេភូមិ ចៅសង្កាត់​រួម​ទាំង​មន្ត្រី​ភូមិបាល​ខណ្ឌ​ផ្ទាល់​។ ​ដូច្នេះ​ហើយ​ទើប​ឃើញ​បញ្ហា​ទំនាស់​ហើយ ​ងាយ​និង​រក​ដំណោះស្រាយ ​ដោយ​ទទួល​បាន​ជោគជ័យ​ទៀត​ផង​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ទៅ​លេង​បាត់ដំបង លែង​ខ្វល់ពិបាក​រកអាហារ​ញាំ វិថី​អាហារ​ក្បែរ​មាត់​ស្ទឹងសង្កែ គិត​គូរ​ស្តង់ដា​តាម​ក្រសួងទេសចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម