ព័ត៌មានជាតិ
គ្រូពេទ្យចុះយកសំណាកលើកទី១លើបុគ្គលិកធនាគារអេស៊ីលីដា ស្នាក់ការកណ្ដាល ៦៨នាក់
អាជ្ញាធរខណ្ឌដូនពេញបានចុះសម្របសម្រួលជូនគ្រូពេទ្យដើម្បីចុះយកសំណាកលើកទី១លើបុគ្គលិកធនាគារអេស៊ីលីដា ស្នាក់ការកណ្តាលចំនួន៦៨នាក់។

ប្រតិបត្តិការចុះយកសំណាកធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទី ដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA យកសំណាក (Rapid Test និង PCR) លើកទី១ ចំនួន ៦៨នាក់ (ស្រី ៦១នាក់) ជូនបុគ្គលិកធនាគារ អេសុីលីដា ទីស្នាក់ការកណ្តាល (ACELEDA Bank) ស្ថិតនៅមហាវិថីព្រះមុនីវង្ស ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផល អវិជ្ជមានទាំងអស់។ ដោយឡែកបុគ្គលិកពាក់ព័ន្ធចំនួន ៥៣នាក់ (ស្រី ៤១នាក់) ក្រោយចេញលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចូលបម្រើការងារជាធម្មតា ដោយត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ៣កុំ៣ការពារ។ ចំពោះបុគ្គលិកចំនួន ១៥នាក់ (ស្រី ១៣នាក់) ដែលប៉ះពាល់ផ្ទាល់ ក្រោយចេញលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យសម្រេចឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងរង់ចាំលទ្ធផលធ្វើតេស្តបន្តជាមួយម៉ាសុីន PCR៕
អត្ថបទ៖ រស្មី


-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?