ព័ត៌មានជាតិ
អាជ្ញាធរកំពុងស្ដារប្រឡាយ ជាង ២ គីឡូបើកមុខទឹកហូរទៅស្ថានីយកប់ស្រូវ ជាផ្លូវរំដោះទឹកសំខាន់ចេញពីខណ្ឌ ៣
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ កំពុងកាយសំរាម ភក់ និងមែកឈើចេញពីប្រឡាយមេមួយកន្លែង ប្រវែងជាង២គីឡូម៉ែត្រ នៅភាគខាងជើងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ៨ ខែកញ្ញា នេះថា ប្រឡាយមេនៅអមផ្លូវ៣០ម៉ែត្រ មានប្រវែង២២៧៩ ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរដល់មុខក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ។
លោក ម៉ៅ ប៊ុនធឿន បានបន្តឱ្យដឹងទៀតថា លោកឃួង ស្រេង អភិបាលរាជធានី បានឱ្យមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយអាជ្ញាធរខណ្ឌសែន សុខនិងខណ្ឌឫស្សីកែវ ដើម្បីស្ដារប្រឡាយនេះ ឱ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

ការងារនេះបានអនុវត្ត តាំងពីចុងខែសីហាឆ្នាំ ២០២១ ដោយយើងស្ដារសំរាម មែកឈើ ភក់ចេញពីបាតប្រឡាយ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញ ពីខណ្ឌទួលគោក ខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ។

ក្រុមការងារនៃមន្ទីរធន់ធានទឹកនិងឧតុនិយម គឺត្រូវស្តារប្រឡាយមួយនេះ ជាប្រចាំ បើទោះបីមានការលំបាកមួយចំនួន ជុំវិញមេឈើច្រើនយ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឱ្យបានលឿនទៅកាន់ស្ថានីយកប់ស្រូវ កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីខាងលើនេះ៕

អត្ថបទៈ ស្រីរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា