Connect with us

ព័ត៌មានជាតិ

កុលាលភាជន៍​រក​ឃើញ​នៅ​បរិវេណ​ប្រាសាទ​ព្រះខ័ន ត្រូវ​បាន​យក​មក​រក្សាទុក​ដើម្បី​ជួសជុល

បានផុស

នៅ

​កុលាលភាជន៍​ចំនួន​១៩ ថ្ម​ដុស​ថ្នាំ​ចំនួន​២ អង្រែ​កិន​ថ្នាំ​១ និង​បំណែក​កុ​លា​ល​ភាជន៍​ចំនួន​៣០ ដែល​បាន​ពី​ការ​ស្តារ​ប្រឡាយ​ នៅ​បរិវេណ​ថ្នាល​បណ្តុះ​កូនឈើ​ប្រាសាទ​ព្រះខ័ន​ កាល​ពី​ដើម​ឆ្នាំ​២០២០ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​យក​មក​រក្សាទុក​ ដើម្បី​ជួសជុល កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២០​។

​តាម​ការ​បញ្ជាក់​របស់​លោក ញ៉ែម រស្មី មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹង​ថា កុលាលភាជន៍​និង​ថ្ម​កិន​ថ្នាំ ដែល​រក​ឃើញ​ដ៏​ច្រើន​នេះ គឺ​ជីក​បាន​នៅ​ខែ​មីនា ឆ្នាំ​២០២០ នៅ​ពេល​ក្រុមការងារ​ស្តារ​ប្រឡាយ​ចំនួន​១៧០០​ម៉ែត្រ​នៃ​បរិវេណ​ប្រាសាទ​ព្រះខ័ន​។ វត្ថុ​បុរាណ​ទាំង​អស់​នេះ ស្ថិតនៅ​រាយប៉ាយ​ពី​គ្នា ក្នុង​ជម្រៅ​១​ម៉ែត្រ​ជាង​។ ក្រោយ​ប្រទះឃើញ ក្រុមការងារ​ក៏បាន​រក្សាទុក​វត្ថុ​បុរាណ​ទាំងអស់ រហូតដល់​បញ្ចប់​ការ​ស្តារ​ប្រឡាយ ទើប​ប្រគល់​ជូន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​យក​ទៅ​អភិរក្ស ដោយមាន​ការ​ដឹង​ឭ​ពី​នគរបាល​បេតិកភណ្ឌ​ជា​សាក្សី​។

​ចំពោះ​កិច្ច​អភិរក្ស​វត្ថុ​បុរាណ​ទាំង​អស់​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យក​ទៅ​រក្សាទុក ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ ដុស​សម្អាត រួម​ទាំង​ជួសជុល​ឲ្យ​ផុត​ពី​ហានិភ័យ​ទុកជា​សម្បត្តិ​ជាតិ ពិសេស​គឺ​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​បន្ថែម​ទៀត​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្រភព៖ អាជ្ញាធរអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម