Connect with us

ព័ត៌មានជាតិ

វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ប្រមូលទិញផ្លែមៀនប៉ៃលិន បង្ហាញពីកាយវិការសប្បុរស

បានផុស

នៅ

ប្រជាពលរដ្ឋ ពាណិជ្ជករ បានលើកឡើង និងកោតសរសើរនូវសកម្មភាពដ៏អាចក្លាហាន ទឹកចិត្តសប្បុរស និងទន់ភ្លន់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា ក្នុងការ​លះបង់​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​រាប់លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល និង​ចុះជួយ​ដោយផ្ទាល់​ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រប់គ្រង​ស្ថានការណ៍​នៃ​គ្រា​ ដែល​ប្រទេស​កម្ពុជា​ជួប​គ្រោះធម្មជាតិ​ផ្សេងៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការកោតសរសើរ​នេះ គ្រា​ដែល​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អញ្ជើញ​ធ្វើដំណើរ​ចុះ​ផ្ទាល់​មក​ប្រមូល​ទិញ​ផ្លែ​មៀន របស់​ប្រជាកសិករ​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅ​ខេត្តបាត់ដំបង​ជាប់​ព្រំដែន​ថៃ​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​អ្នកឧកញ៉ា​ដំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ជាច្រើន​តោន ដល់​ចម្ការ​ពី​បងប្អូន​ប្រជាកសិករ​។​

​កាលពីដើម​ខែសីហា កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ដើម្បី​សម្រួល​កុំឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​ខាតបង់​ថវិកា​ដែល​បាន​វិនិយោគ​លើ​ការដាំដុះ កាយវិការ​ចុះជួយ​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាជន នៅក្បែរ​ប្រជាជន រួមសុខ​រួមទុក្ខ​ដោះស្រាយ​ជា​ជូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះមក​ឈរជើង​ប្រមូល​ទិញ​ផ្លែ​មៀន​នៅក្នុង​ខេត្តបាត់ដំបង ​អស់​រយៈ​ពេល​ជិត​២០​ថ្ងៃ​។ ផ្លែ​មៀន​ដែល​បាន​ប្រមូល​ទិញ ក៏​ត្រូវបាន​ចាត់ចែង​ដឹកយក​ជូន​មន្ត្រីរាជការ​នៅតាម​ក្រសួង​ស្ថាប័ន តាម​ខេត្ត ក៏ដូចជា​កងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​

​ស្របពេល​ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​ប្រកាស​ទិញ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ពី​បងប្អូន​កសិករ​ចំនួន ១​ពាន់​តោន​មក​ដាក់លក់​ក្នុង​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា​។ ការប្រកាស​នេះ​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​បញ្ហា​ការលំបាក​កង្វះ​ទីផ្សារ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​វិបត្តិ​កូ​វីដ​-១៩​។​

​អ្នកឧកញ៉ា​មានប្រសាសន៍ថា​៖ “​ការលំបាក​របស់ ប្រជាកសិករ ការលំបាក​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ការលំបាករ​បស់​ខ្ញុំ ខ្ញុំ​មាន​ចំណូល​ខ្ញុំ​មាន​ជីវ​ភាពល្អ​ក៏​ដោយសារតែ​ប្រជាកសិករ​និង​រាជរដ្ឋាភិបាល​។ ដូច្នេះហើយ​អ្វីដែល​អាចជួយ​បាន យើង​ត្រូវតែ​ជួយ​គ្នា ខ្ញុំ​សម្រេច​ជួយ​ទិញ​មៀន​ឬ​តា​ង៉ែ​ន ចំនួន ១.០០០​តោន មក​ដាក់​ក្នុង​ផ្សារ​កសិផល​ឡេង​ណា​វ៉ា​ត់​ត្រា ដោយ​លក់​ក្នុងតម្លៃ​ខាតដើម​”​។​

​ការប្រកាស​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន រហូតដល់ ១​ពាន់​តោន ពី​ប្រជាកសិករ​ផ្ទាល់ ដែល​កំពុងដ​ង្ហើ​យ​ហៅ រក​ទីផ្សារ​លក់​ចេញ​របស់​អ្នកឧកញ៉ា ក៏មាន​លោក​ឧកញ៉ា ម្ចាស់​ក្រុមហ៊ុន និង​បងប្អូន​ប្រជាពលរដ្ឋ បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ប៉ៃលិន បន្ត​ពី​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា ជាច្រើន​តោន​ផងដែរ​។ ទាក់ទង​នឹង​យុទ្ធនា​ការប្រមូលទិញ​ផ្លែ​មៀន​ប៉ៃលិន​នេះដែរ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់ថា ការប្រមូលទិញ​រយៈពេល​ជិត​២០​ថ្ងៃនោះ គឺ​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​បាន​ជិត ២​ពាន់​តោន​។ ការប្រមូលទិញ​កាលពី​ជំ​ហ៊ាន​ទី​១ មិនទាន់​អស់​នៅឡើយ និង​មានការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ចម្ការ​ផង​នោះ ទើប​រូបលោក​បាន​រាយការណ៍ និង​គោរព​ស្នើសុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ជួយ​ទិញ​ផ្លែ​មៀន​បន្ត​។​

​ក្រោយ​ទទួលបាន​ការស្នើសុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា តំណាង​សម្តេច​ផ្ទាល់​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀននៅ​សេសសល់​នេះ ហើយ​បើតាម​ការបញ្ជាក់​ពី​អភិបាលខេត្ត​បាត់ដំបង ផ្លែ​មៀន​ដែល​ត្រូវ​ប្រមូល​ទិញ​បន្ត​នេះ មាន​ចំនួន​៧​ចម្ការ​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល ការប្រមូលទិញ​ផ្លែ​មៀន​នេះ គឺ​ទិញ​តែ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​ ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​ប៉ុណ្ណោះ​។ ដោយឡែក​ម្ចាស់​ចម្ការ​ដែលមាន​ជីវភាព​ធូរធា គឺ​មិន​ត្រូវបាន​ប្រមូល​ទិញ​នោះឡើយ ហើយ​មួយវិញទៀត មៀន​របស់​អ្នក​ដែលមាន​ចម្ការ​ធំៗ​នោះ ក៏​មិនទាន់​អាច​ប្រមូល​ផល​បាន​ផងដែរ​។​

​ដោយមាន​ការចង្អុលបង្ហាញ​ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ដឹកនាំ​កំពូល​តារាចម្រៀង​ល្បីៗ​ប្រចាំ​ប្រទេស​ពីររូប គឺ​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ចុះទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ដល់​ចម្ការ​របស់​ប្រជាកសិករ ដែល​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង និង​កោត​ស្ងប់​ស្ងើចសរសើរ​នូវ​ទឹកចិត្ត​វីរភាព សប្បុរសធម៌​របស់​អ្នកឧកញ៉ា ក៏ដូចជា​សិល្បករ​ដែល​ចុះមក​ទីតាំង​ដោយផ្ទាល់​នៅពេលនេះ​។​

​ក្នុង​ទឹកមុខ​សប្បាយរីករាយអាម្មរណ៍​ចាក់​ដោត​មិន​ខ្លាច​នឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បាន​សម្ដែង​ការសប្បាយ ព្រមទាំង​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​។ លោក​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ផ្លែ​មៀន​ក្រអូប​ក៏ដូចជា​តា​ង៉ែ​ន​កុំ​អស់សង្ឃឹម ប្រមុខ​រដ្ឋាភិបាល​ក៏ដូចជា​សប្បុរសជន​មួយចំនួនធំ​បាន​យកចិត្តទុកដាក់​បងប្អូន មិន​ឲ្យ​បងប្អូន​នៅ​ឯក​ការ​ឡើយ​។​

​អ្វីដែល​រិ​ទ្ធ​តែ​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ទៀត​នោះ អ្នកឧកញ៉ា កាលពី​ថ្ងៃទី​៦ ខែកញ្ញា​នេះ បាន​ចុះ​ចាត់ចែង​ដឹកនាំ​ដោយផ្ទាល់​មៀន​ប៉ៃលិន បាត់ដំបង​រាប់រយ​តោន ដើម្បី​បែងចែក​តាម​បណ្ដា​ខេត្ត មានដូចជា កំពង់ស្ពឺ តាកែវ កំពត និង​ក្រុងព្រះសីហនុ​។ បើតាម​ការលើកឡើងរ​បស់​អ្នកឧកញ៉ា ការចុះ​ដោយផ្ទាល់​នៅពេលនេះ​ គឺ​ដើម្បី​ជៀសវាង ផ្លែ​មៀន​ខួច​គុណភាព និង​ដើម្បី​ឲ្យ​ទាន់​សភាព​ការ​ផ្លែ​មៀន របស់​បងប្អូន​ប្រជាកសិករ ខេត្ត​ប៉ៃលិន និង បាត់ដំបង ដែល​កំពុង​ទុំ សស្រាក់សស្រាំ​ប្រមូល​ផល​នោះ​។​

​អ្នកឧកញ៉ា​មានប្រសាសន៍ថា “​ខ្ញុំបាទ​សូម​អរគុណ ទៅដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ទិញ​ផ្លែ​មៀន​របស់​កសិករ​ ដែល​កំពុងតែ​ជួប​វិបត្តិ​ដោយសារ​កូ​វីដ​-១៩ នេះ​បង្ហាញឱ្យឃើញ​ពី​សាមគ្គីភាព​ដ៏​រឹងមាំ​របស់​ប្រជាជាតិ​យើង​”​។​

​ការអន្តរាគមន៍​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អ្នកឧកញ៉ា បានបង្ហាញ​ឱ្យឃើញ​នូវ​កាយ​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​របស់​សម្តេច​តេ​ជោ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​នៅពេល​ជួប​ការលំបាក​៕

អត្ថបទ​៖ ឧកញ៉ា តម្រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៦ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម